យប់នេះ គឺជាការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ UEFA Europa League ដែលជាការប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ Feyenoord និងក្រុមភ្ញៀវ Manchester United។ សំរាប់ការប្រកួត 5 ដងចុងក្រោយរបស់ក្រុម Feyenoord គឺឈ្នះទាំង 5 ដង។ ចំណែកឯក្រុម Manchester United គឺ 5 ប្រកួត ឈ្នះ 4 នឹងចាញ់ 1 ដង ពេលជួប ប្រកួតក្នុងទឹកដីជាមួយក្រុម Man City កាលពីចុងសប្តាហ៏មុននេះ។


សំរាប់ប្រវត្តិជួបគ្នារបស់ក្រុមទាំង២វិញ គឺធ្លាប់ជួបគ្នាចំនួន 2 ដង ក្នុងកំឡុង ឆ្នាំ1997-1998។ ជំនួបនោះ គឺក្នុង ពានរង្វាន់ UEFA Champion League។ ហើយពេលនោះ ក្រុម Man Utd យកឈ្នះទាំង 2ជើងដោយ ប្រកួតជើងចុងក្រោយគឺ Man Utd យកឈ្នះរហូតដល់ទៅ 3-0។


សំរាប់ជំនួបយប់នេះ គឺកីឡាករ Marcos Rashford ត្រូវជំនួសតំណែងរបស់កីឡាករ Rooney។ សំរាប់ការប្រកួតយប់នេះ គឺក្រុម Feyenoord អាចយកឈ្នះ 1-0 ឫក៏ស្មើគ្នា 1-1។