ម៉ោះ ទស្សនាព្រះអាទិត្យរះនៅចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

Angkor Sunrise (Equinox)

0
1271
Angkor Wat

បើយើងឈរបែរមុខទៅកើតត្រង់ ក្នុងវេលាណាដែលមានព្រះអាទិត្យរះទ្បើងចំពីមុខយើងត្រង់ បន្ទាប់មកទៀតរះទ្បើងត្រង់ចំកណ្តាលក្បាលយើង ហើយធ្វើឲ្យស្រមោល និងតួខ្លួនត្រួតស៊ីគ្នា ។ ដោយគន់គូរតាមក្បួនតារាសាស្ត្រនិងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀបនឹងចក្កវាឡផង និងវដ្តសង្សាររបស់ចក្កវាទ្បផង ដោយយកប្រាង្គកណ្តាលនៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃ និងបន្ត១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង ។ តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាលនៃអង្គរវត្ត២ដងក្នុងមួយឆ្នាំជាទៀងទាត់ ។

Angkor Wat

ជាក់ស្តែងនៅរាត្រីនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង២និង២១នាទីម៉ោងសាកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង៩និង២១នាទី។ ប៉ុន្តែព្រឹត្តិការណ៍នៃព្រះអាទិត្យរះទ្បើងតាម និងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹម ស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ។

Angkor Wat

ជាការសង្ខេបមកវិញ ការរះឡើងនៃព្រះអាទិត្យតាម និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យ ឬជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube Channel Chantha Dararith