លក់ដាច់ដល់ហើយ បានពង្រីកហាងអោយធំជាងមុន មែនអត់បង? ម្ចាស់ហាង៖ មានអីអូនដាច់គ្រាន់បើ ព្រោះអីអ្នកមកញ៉ាំច្រើន ចឹងទៅអត់កន្លែងអោយពួកគាត់អង្គុយ តែឥឡូវយើងបានរៀបចំជាថ្មី ហើយពង្រីកកន្លែងអោយធំជាងមុន មានកៅអីអង្គុយច្រើនចាំទទួលពួកគាត់។
ដើម្បីជាការឆ្លើយតបនឹង ការពង្រីកហាងនេះ ម្ចាស់ហាងបាន បន្ថែមនូវរសជាតិហឹរមួយបែបទៀត ទៅលើនំបញ្ចុកដុះផ្សិត របស់គាត់ដើម្បីបំពេញចិត្តអតិថិជនណាដែលចូលចិត្តញ៉ាំហឹរ។ មិនទៅអន់អី ឡើងកប់ឆ្ងាញ់ប្លែកបស់គាត់មែន! “នំបញ្ចុកដុះផ្សិតSpicy” គ្រាន់តែចាប់ផ្តើមថតវីដេអូ អ្នកថតថា ហៀរទឹកមាត់បាត់ហើយនឹង អូយ៎ ទំនងឆ្ងាញ់ណាស់ហឹរចឹងញុមអ្នកសរសេរចូលចិត្ត ចុះអ្នកវិញ?។
ក្រៅពីនំបញ្ចុក ហាងនំបញ្ចុកដុះផ្សិត ក៏មានជា មី និងគុយទាវដើម្បីបំពេញចិត្តរាល់អតិថិជនផ្សេងទៀតផងដែរ មិនអោយខកចិត្តទេ ពេលចូលហាងគាត់ ហើយអ្វីដែលកាន់តែដកចិត្តមិនរួចទៀតនោះគឺ ទឹកភេសជ្ជៈត្រជាក់ៗ កកចិត្ត ញ៉ាំហើយចង់ញ៉ាំទៀតហ្មង។
វីដេអូនំបញ្ចុកដុះផ្សិត, គុយទាវ និងមី
ហាង នំបញ្ចុកដុះផ្សិត
នំបញ្ចុកដុះផ្សិត តម្លៃ៖ ១ ចាន ៨០០០៛
ទូរស័ព្ទ៖ 081 8888 31 | 077 78 77 73
អាស័យដ្ឋាន៖
– សាខាទី១ ផ្លុវលេខ ២០០ ជិតសាលាវិទ្យាល័យ ស៊ីសុវត្តិ ក្រោយធនាគារវឌ្ឍនៈ
– សាខាទី២ ផ្លវលេខ ១១០ ចូលតាមកាច់ជ្រុង River House Lounge