មិនថាអ្នកឆ្អែតនោះទេ ប៉ុន្តែអ្នកក៏ត្រូវការបង្អែមសំរាប់លាងមាត់ ក្រោយអាហារផងដែរ ហើយចុះទៅរកណាទៀត នេះនែ៎ KSPG.TV បានស្គាល់ហាង បង្អែម មួយកន្លែងទើបតែបើកដំណើរ ប៉ុន្តែនិយាយពីថាមានអ្នកគាំទ្រច្រើន។ ជាធម្មតាអ្នកទាំងអស់គ្នាដឹងហើយថា បាយដំណើបមានពណ៌ស ដែលយើងគ្រប់គ្នាស៊ាំភ្នែកហើយមិនគួរអោយចង់ញ៉ាំទេមែនអត់? តែបើឃើញបាយដំណើបមានពណ៌គួរអោយស្រលាញ់វិញ ប្រាកដជាចង់សាកមិនខាន។


តែបើគ្រាន់តែនិយាយប្រាកដជាមិនជឿទេ ទាល់ទៅសាកសិនទៅ ព្រោះថា បង្អែម ដែលយើងបង្ហាញនេះ ជាបាយដំណើបធុរេនដែលខាងចុងភៅជំនាញបានប្រើប្រាស់ការជ្រលក់ពណ៌តាមបែបធម្មជាតិ គ្មានប្រើសារធាតុគីមីឡើយ ហើយបើបាន ឃើញផ្ទាល់កាន់តែចង់ញ៉ាំព្រោះ Cute Cute ណាស់ ហើយកន្លែងអង្គុយញ៉ាំ ក៏សមប្រកបអាចមកអង្គុយធ្វើ Assignment ឬ Homework ឬក៏ពិភាក្សាការងារក៏បាន។ ?


បើនិយាយពីទីតាំងវិញងាយរកណាស់គឺ នៅចំពីមុខសាលាសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្តង ហើយ បរិយាកាសស្ងប់ស្ងាត់ បុគ្គលិកក៏រួសរាយរាក់ទាក់ ការតុបបតែងហាងក៍អស់ទាស់តែម្តង ឡូយណាស់ណា បើសិនទៅដល់ មិនបានថតរូបដូចស្តាយហា យ៉ាងណាក៏ត្រូវបាន ពីរបី សន្លឹកដែរ ហាហាហា។




តោះ កុំបូរបាច់ច្រើន ទស្សនាវីដេអូតែម្តងទៅ។
ហាង បង្អែម
ទូរស័ព្ទ៖ 070 226 436
ទីតាំង៖ ទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ចាប់បើកលក់ពីម៉ោង៖ ១០ព្រឹក ដល់ម៉ោង ៩យប់