កូនឆ្មាអភ័ព្វ ត្រូវទឹកអាស៊ីតបាត់ភ្នែកម្ខាងហើយ នៅតែចូលចិត្តមនុស្សទៀត

0
912

តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា មានសត្វឆ្មាសត្វឆ្កែច្រើនណាស់ ដែលងាប់នៅតាមផ្លូវ ជារៀងរាល់ ថ្ងៃនេះ។ ដោយសារតែគ្មាននរណាចិញ្ចឹមពួកវាហ្នឹងហើយ ទើបសត្វកំសត់ទាំងនោះ ត្រូវទៅរកចំណីនៅតាមធុង សម្រាម តែមនុស្សភាគច្រើនតែងតែដេញពួកវាចេញដោយគ្មានមេត្តា។ មានគ្រួសារខ្លះចង់យកពួកវាទៅចិញ្ចឹម បីបាច់ តែមានអ្នកខ្លះយកពួកវាទៅធ្វើបាប ដោយលេងសើចជាមួយនឹងការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់ជីវិត ពួកវា។

1 កាលពីប៉ុន្មានខែមុន យើងក៏មានព័ត៌មានមួយទាក់ទងទៅនឹង សត្វឆ្កែមួយក្បាលដែលត្រូវបានមនុស្សយកផាវ ដាក់ក្នុងមាត់ ហើយងាប់បែកមាត់ខ្ទេច។ ឥលូវនេះ យើងមានករណីមួយទៀត ដែលឆ្មាមួយក្បាលត្រូវបាន មនុស្សជះទឹកអាស៊ីតដាក់យ៉ាងវេទនារហូតដល់បាត់បង់ភ្នែកម្ខាង។

កូនឆ្មាកំសត់មួយក្បាលនោះ មានឈ្មោះថា Sir Thomas Trueheart ហៅកាត់ថា Tommy។ ក្រោយពីត្រូវទឹក អាស៊ីតភ្លាម វាត្រូវបង្ខំចិត្តដើរតាមផ្លូវជាមយនឹងសេចក្តីឈឺចាប់បំផុត។ វាដើរត្រាច់ចរពេញផ្លូវអស់រយៈពេលជា ច្រើនថ្ងៃ ទើបបានជួបមនុស្សចិត្តធម៌ព្រមជួយសង្គ្រោះវា។ ពួកគេបានយកវាទៅពេទ្យសត្វ ហើយក៏ធ្វើការវះ កាត់។ ឥលូវនេះ វាបានធូរស្បើយហើយ នៅ Lifetime Care Foster Home តែភ្នែកវាមានតែមួយទេនៅ ពេលនេះ។

3ទោះបីជាវាមើលទៅហាក់បីដូចជាត្រូវបានមនុស្សជះទឹកអាស៊ីតដាក់ តែវានៅតែរួសរាយគួរឲ្យស្រឡាញ់នៅមុខ មនុស្ស ទូទៅ ជាពិសេសគឺចំពោះមនុស្សដែលបានជួយសង្គ្រោះវា។

សូមទស្សនាវីឌីអូខាងក្រោម៖