ភ្នំពេញ៖ សម្រាប់អ្នកដែលចូលចិត្តបរិភោគអាហារសាច់ច្រើន ឥឡូវនេះភោជនីយដ្ឋាន JR Steak & Coffee ដែលទើបប្រកាសបើកហាងថ្មីមួយនេះ អាចបំពេញចិត្តអណ្តាតរបស់អ្នកបានដោយសារម្ហូបសាច់ Steak លើបន្ទះដែក ហើយក៏មានសាច់ច្រើនប្រភេទអោយអ្នកជ្រើសរើសផងដែរ ដើម្បីតម្រូវតាមសេចក្តីចូលចិត្តរបស់អ្នក។



Steak បន្ទះដែក ជាមួយចុងភៅដ៏ជំនាញខាងចំអិន Steak បាននិយាយថា Steak ជាអាហារបែបអ៉ឺរ៉ុបហើយម្ហូបនេះវាពឹងផ្អែកខ្លាំងលើប្រភេទទឹកជ្រលក់, របៀបនៃការចំអិន និងជាពិសេសនោះគឺ គុណភាពរបស់សាច់ហើយកាន់តែអ៊ែមបើបានបន្លែមបន្លែទៀតនោះ។

ហាងដ៏ទំនើបដែលទើបតែបើកដំណើរការនេះ ក៏មានជាកន្លែងសំរាប់អោយភ្ញៀវជាបុគ្គលិកក្រុមហ៊ុនមក អង្គុយពិភាក្សាការងារ ឬក៏សិស្សសាលា យុវវ័យមកជជែកកម្សាន្តធ្វើលំហាតផ្សេងៗ បានយ៉ាងកក់ក្តៅផងដែរ។ អមជាមួយគ្នានេះដែរ JR Steak & Coffee ក៏មានជាការបញ្ចុះតម្លៃពិសេស ១០ភាគរយទៅលើ Steak សំរាប់ការបើកសម្ភោធហាង ហើយមិនតែប៉ុណ្ណោះ កាន់តែអ៊ែមទៀត ដោយគ្រាន់តែអ្នកធ្វើការ Check-in នោះអ្នកនឹងទទួលការថែមជូន ដំឡូងបារាំងភ្លាមៗ។


សម្រាប់មុខម្ហូប Steak ទាំងអស់នៅទីនោះមានតម្លៃចាប់ពី5ទៅដល់18ដុល្លារ។ Dolly Fish Steak តម្លៃ5ដុល្លារក្នុងមួយចាន, Sauteed Pork Chops តម្លៃ5ដុល្លារ, Chicken Quarter តម្លៃ6ដុល្លារ, Australia Sharon Steak តម្លៃ10ដុល្លារ, Rib Eye Steak តម្លៃ12ដុល្លារ, US Beef Short Ribs តម្លៃ15ដុល្លារ, Australia Fillet Steak តម្លៃ18ដុល្លារ។ ភោជនីយដ្ឋាន JR Steak & Coffee ស្ថិតនៅផ្ទះលេខ 77 ផ្លូវលេខ ២២៥ ក្រោមសណ្ឋាគារទន្លេសេកុង ឬទាក់ទងលេខតាមទូរស័ព្ទ 087 85 88 90 ។





ចាប់បើកលក់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់, មានលក់អាហារពេលព្រឹក ចាប់ពីម៉ោង ៧ ដល់ម៉ោង ១០ព្រឹក (មួយឈុត ៣.៥០ដុល្លារ ថែមកាហ្វេ ១កែវ), សំរាប់ពេលថ្ងៃ ចាប់ពីម៉ោង ២ ដល់ ៥ល្ងាចអាហារសម្រន់ (មួយឈុត ៣.៥០ដុល្លារ ក៏មានថែមជូន ភេសជ្ជៈ ១កែវ) និងពេលយប់ ។
វីដេអូ Steak