យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ព្រមទាំងសេវាកម្មផងដែរ តែអ្វីដែលភ្ញៀវទៅញ៉ាំតែងតែបារម្ភគឺ បញ្ហាផ្សែងតែម្តង ព្រោះអីក្លិនផ្សែងនឹងជាប់លើសម្លៀកបំពាក់ ខ្លួនប្រាណក្រោយពេលញ៉ាំរួច នេះជាអ្វីដែលគួរអោយធុញទ្រានមួយសំរាប់មុខម្ហូបសាច់អាំង។

តែសំរាប់ថ្ងៃនេះផងដែរ យើងខ្ញុំសូមណែនាំហាងសាច់អាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅក្បែរ ផ្សារបុរីកីឡា ។ ជាហាងសាច់អាំងដ៏ពេញនិយមមួយដោយសារតែម្ចាស់ហាងបាន កែច្នៃដោយប្រើធ្យូងដែលមិនមានផ្សែងហ៊ុយលើខ្លួនអតិថិជនរបស់ខ្លួន ហើយបើនិយាយពីរសជាតិរបស់សាច់អាំងវិញ បើអ្នកបានញាំុម្តងហើយ អ្នកនឹងចង់មកញាំុម្តងទៀតមិនខាន។


ហាងនេះមានលក្ខណៈល្អប្រសើរសំរាប់ការធ្វើកម្មវិធីខួបកំណើត ព្រោះអីមានទីតាំងធំទូលាយ ជាក់ស្តែងដូចរូបភាពខាងក្រោមចឹង នេះការធ្វើខួបកំណើតបីអ្នកក្នុងពេលតែមួយសប្បាយកប់ហ្មងគ្រាន់តែឃើញរូបសប្បាយជាមួយបាត់ហើយ!



មួយវិញទៀតអ្នកអាចមកញ៉ាំជាលក្ខណៈក្រុមគ្រួសារ ឬជាមួយមិត្តភ័ក្តបាន មានទីកន្លែងធំទូលាយ អង្គុយញាំុសាច់អាំងដែលលើកពីខ្ទះឈ្ងុយៗ ជាពិសេសទៅទៀតនោះគឺ ប្រភេទម្ហូបកុំម៉្មងក៏ ល្បីឆ្ងាញ់ប្រចាំហាងផង មានដូចជា ខ្យងចំហ៊ុយគ្រឿង, បាយឆាត្រីប្រម៉ា, ត្រីឆាបីរសជាតិសំបុកដូង, ហើយមិនតែប៉ុណ្ណោះបុគ្គលិក ក៏ទទួលស្វាគមន៍យ៉ាងរីករាយរាក់ទាក់ថែមទៀតផង។







***Promotion: ចាប់ពីថ្ងៃទី៣ ខែ១២ ឆ្នាំ២០១៦ នៅសាខាទី៣ នឹងមានលក់អាហារពេលព្រឹក និងថ្ងៃត្រង់ ដោយបញ្ចុះតម្លៃ ២០%។
ហាង ហេង មែន សាច់អាំង
ទូរស័ព្ទ៖ 010 31 7777 | 012 29 28 24
ទីតាំង៖
សាខាទី១៖ ផ្ទះលេខ៩៤, ផ្លូវ១៦០, សង្កាត់ទឹកល្អក់២, ខណ្ឌទួលគោក (ក្រោយមន្ទីពេទ្យលោកសង្ឃទល់មុខផ្សារសំណង់១២)
សាខាទី២៖ ផ្ទះលេខ១៥-១៦, ផ្លូវ៤៥៦, សង្កាត់ទួលទំពួង, ខណ្ឌចំការមន (ខាងលិចផ្សារបឹងត្របែកផ្លាហ្សា)
សាខាទី៣៖ ផ្ទះលេខ៣៣, ផ្លូវ២៥៣ កែវផ្លូវ១៦០, សង្កាត់ទឹកល្អក់២, ខណ្ឌទួលគោក (ខាងលិចស្តុបទេពផន ៥០ម បត់ស្តាំ)
សាខាទី៤៖ ផ្ទះលេខ១២A, ផ្លូវ១៣៨, សង្កាត់វាលវង់, ខណ្ឌ៧មករា (ក្រោយបុរីកីឡា)
វីដេអូសាច់អាំងគ្មានផ្សែង