សម្រាប់ការប្រកួត Big Match នៅក្នុងក្របខណ្ឌអង់គ្លេសយប់នេះ គឺជាការជួបគ្នារវាងក្រុម Man Utd នឹងក្រុម Arsenal។ ការប្រកួតយប់នេះគឺធ្វើឡើងក្នុងទឹកដី Old Trafford របសបិសាចក្រហម។ ហើយសំរាប់ ការវិភាគ មួយចំនួនរបស់ក្រុមទាំង 2 គឺមានដូចខាងក្រោម៖
ក្រុមបិសាចក្រហម Manchester Unitd
យប់នេះ គឺអាចលេងក្នុងទំរង់ 4-2-3-1 ដូចរាល់ដង។ ហើយកីឡាករជំរើស 11នាក់ មុនដំបូងអាចមាន ដូចជា៖ De Gea, Jones, Rojo, Darmian, Shaw, Herrera, Pogba, Mata, Rooney, Martial និង Rashford។ យប់នេះដែល គឺអវត្តមានកីឡាករ Ibrahimovic ដោយសារជាប់ពិន័យ។ ក្នុងនោះដែរ កីឡាករ Bailly Fellaini, Smalling និងValencia គឺមានបញ្ហារបួសទាំងអស់។បើយើក្រឡេកមកមើលការប្រកួត 5ដង ចុងក្រោយ គឺ បិសាចក្រហម ឈ្នះ 1 ស្មើរ 3 និងចាញ់ 1។
សំរាប់ក្រុម Arsenal គឹអាចលឹងក្នុងទំរង់ដូចនឹងក្រុមបិសាចក្រហមដែរ 4-2-3-1។ សំរាប់ 11 ដំបូងអាចមាន Cech, Jenkinson, Mustafi, Koscielny, Monral, Xhaka, Coquelin, Ramsey, Ozil, Iwobi និង Sanchez។ ក្នុងនោះកីឡាករដែលជាប់របួលរួមមាន Bellerin, Perez, Akpom, Mertesacker និង Welbeck។ សំរាប់ 5 ប្រកួតចុងក្រោយ គឺ Arsenal ឈ្នះ 3 សើ្មរ 2 មិនដែលស្គាល់ពាក្យថាចាញ់ទេ។
https://www.youtube.com/watch?v=i3W-04fbL78