និយាយពីថា ក្រុមការងារភ្លក្សរបស់យើង ឃើញម្ហូប និងភេសជ្ជៈជាច្រើនមុខ នៅហាង Artease Cafe Cambodia សុទ្ធតែ Cute គួរអោយស្រលាញ់ទាំងអស់ចឹង គាត់ថាលែងហ៊ានចង់ញ៉ាំព្រោះគួរអោយស្រលាញ់ពេក តែមានណាពេលភ្លក្សបន្តិចទៅ ឆ្ងាញ់ញ៉ាំអស់គ្មានសល់! ពួកគាត់ធានាទៀតថា ឆ្ងាញ់ហើយអនាម័យទៀត។





អ្នកទាំងអស់គ្នាឃើញរូបភាពខ្លះៗ ហើយ ចឹងថ្ងៃនេះយើងក៏សូមបង្ហាញវីដេអូពីរបៀបធ្វើម្ហូប ១មុខ ដែលគួរអោយចង់ញ៉ាំហើយមានរបៀបធ្វើយ៉ាងផ្ចិតផ្ចង់ទៀត នោះគឺ Egg Benedict ៕ អាហារនេះនៅ Artease មានការពេញនិយមខ្លាំង ព្រោះតែរសជាតិរបស់វាតែម្តង គ្រាន់តែឃើញវីដេអូក៏ឃ្លានដែរ ញុមអ្នកសរសេរ។





នៅចាំអីទៀត! តោះ! ទៅញ៉ាំអីនៅហាង Artease Cafe Cambodia



មិនមែនមានគ្រឿងញុាំប៉ុណ្ណោះទេ សំរាប់ហាង Artease Cafe Cambodia ក៏មានជាភេសជ្ជៈប្លែកៗ គួរអោយចង់ញ៉ាំផងដែរ សុំរៀបរាប់ខ្លះទេ ព្រោះអីមានច្រើនប្រភេទណាស់សុទ្ធតែចង់ញ៉ាំ។ Roasted Rice Milk Tea, Strawberry Green Milk Tea, Matcha Latte។ មិនសាកមិនបានទេ កន្លែងក៏ស្អាត សេវាកម្មក៏ល្អ ហើយជាពិសេសនោះ កុំភ្លេចថតរូប Selfie អួតមិត្តភ័ក្រ្តផងណា…


ហាង Artease Cafe Cambodia
ទូរស័ព្ទ៖ 017 995 998 | 011977 577
សាខាទី១ BKK Branch ស្ថិតនៅ: #23, St.310, សង្កាត់បឹងកេងកង1, ចំការមន
សាខាទី២ Bokor Branch: ស្ថិតនៅ #749CD, ផ្លូវមុន្នីវង្ស, បឹងត្របែក
វីដេអូ