អាពាហ៍ពិពាហ៍ដ៏អស្ចារ្យុមួយបានប្រព្រឹត្តិ នៅសណ្ឋាគារ Landmark ក្នុងចក្រភពអង់គ្លេស ដែលមានតម្លៃស្នាក់នៅរហូតដល់ ១៧០០ដុល្លារសំរាប់មួយយប់ ។
បើយោងទៅតាមសារពត៍មានអង់គ្លេសមួយបានអោយដឹងថា មហាសេដ្ឋីរុស្សី Valery Kogan បានចំណាយប្រាក់ជាង ៣លានផោន (ប្រហែលជាង ៤លានដុល្លារ) ដើម្បីអញ្ជើញ តារាចំរៀងដ៏ល្បី ២រូប គឺនាង Mariah Carey និង Sir Elton John ដើម្បីមកសំដែង ក្នុងពិធីអាពាហ៍ពិពាហ៍ចៅស្រីរបស់ខ្លូន ។
សំរាប់ការចំណាយសំរាប់តារានីមួយៗ Valery Kogan ត្រូវចំណាយ ២,៥លានផោន( ៣លានដុល្លារ ) ដើម្បីឲ្យ Mariah Carey ជិះយន្តហោះពីអាមេរិកមកច្រៀងបទ We Belong Together និងជាង ១លានដុល្លារទៀត សម្រាប់តារាចម្រៀង Sir Elton John។
ប្រភព៖ YouTube Channel Breaking News