ចុះបញ្ចប់ Liverpool ធ្លាក់ពីពាន EFL Cup ក្រោមថ្វីជើងរបស់ Southampton

0
744

ពិតជារឿងដែលគួរអោយអស្ចារ្យណាស់ ដែលក្រុម Southampton អាចយកឈ្នះទៅលើក្រុម Liverpool ទាំង 2 ជើង នៅក្នុងពានរង្វាន់ EFL Cup វគ្គពាក់កណ្តាលផ្តាច់ព្រត្រ័។ ការប្រកួតយប់មិញនេះ គឺជាជំនួប ជើងទី2 រវាងក្រុម Liverpool បើទ្វាផ្ទះស្វាគមន៍ក្រុមភ្ញៀវ Southampton។ ហើយកាលពីជំនួបនៅក្នុង ទឹកដី Southampton គឺក្រុមម្ចាស់ផ្ទះបានយកឈ្នះម្តងរួចមកហើយក្នុងលទ្ធផល 1-0។ ហើយសម្រាប់ជំនួបជើងទី 2 នេះ​គឺ ក្រុមភ្ញៀវបានយកជ័យជំនះម្តងទៀតទៅលើក្រុម Liverpool ដោយការស៊ុតបញ្ចូលទីនៅនាទី 90+1 ទៅហើយ ដោយកីឡាករ Long។ បញ្ចប់ការប្រកួតទាំង 2 ជើង ក្រុម Southampton យកឈ្នះ​2-0 ឡើងទៅវគ្គផ្តាច់ព្រត្រ័​ចាំមើលការប្រកួតរវាងក្រុម Hull City និង Man United។