មនុស្សយើងគ្រប់គ្នា ដឹងហើយថា ស៊ុបក្ដៅៗ គឺជាជម្រើស អាហារដ៏ប្រពៃសម្រាប់ជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ ដោយសារតែអាហារប្រភេទនេះជួយបង្កើនថាមពល ម្យ៉ាងវាមានគ្រឿងផ្សំសាច់ និងបន្លែជាច្រើនមុខ ដែលអាចបំពេញតាមចំណូលចិត្តរបស់អ្នកទទួលទានបានគ្រប់ៗគ្នា។



ដូច្នេះ សប្តាហ៏នេះក្រុមការងារ KSPG.TV បានស្វែងរកឃើញហាងស៊ុបមួយកន្លែងទៀតហើយ នៅម្តុំវិទ្យាល័យព្រះស៊ីសុវត្ថិ មានឈ្មោះថា ស៊ុប ហុយ ហុយ សំរាប់ ស៊ុបនេះមាន ២ រសជាតិក្នុងឆ្នាំងតែមួយ រសជាតិឆ្ងាញ់ មានអនាម័យ សាច់ បន្លែ រើសបានតាមចិត្តអោយជ្រើសរើស មានការវេចខ្ចប់ត្រឹមត្រូវ តម្លៃក៏សមរម្យ សាច់០១ចង្កាក់តែ ១៥០០៛ បន្លែមួយចាន ១៥០០៛ សាច់គោ មួយចាន ត្រឹមតែ ៥០០០៛ ….. អូ ជាពិសេសនោះ ទឹកស៊ុប គឺមិនគិតថ្លៃនោះទេ។




សំរាប់ទីតាំង ចតយានជំនិះ ធំទូលាយល្អ ចាប់បើកបំរើសេវាកម្ម ពីម៉ោង៤ រសៀលដល់ម៉ោង ១០ យប់ ទីតាំងផ្លូវលេខ១៨៤ ច្រកខាងត្បូងវិទ្យាល័យព្រះសុីសុវត្ថិ។ លេខទូរស័ព្ទទំនាក់ទំនង ០៨៦ ៤៦៦ ៦៦៦/០៨១ ៣៥៥ ៥៥៥។


វីដេអូ