សម្រាប់ការប្រកួតក្នុងពានរង្វាន់ Champions League នាយប់មិញ គឺបានស្វែងរកឃើញនៅក្រុមចំនួន ២ទៀត ដែលត្រូវឡើងទៅជួបជាមួយ Real Madrid នឹង Atletico Madrid ហើយ។ ក្នុងនោះក្រុមសេះបង្កង Juventus ដែលបានទំលាក់ក្រុមអ្នកមានបុណ្យ Barcelona ដោយលទ្ធផលសរុមទាំង 2 គឺ 3-0។ សម្រាប់មួយគូរទៀត គឺក្រុម Monaco បន្តយកជ័យជំនះក្នុងជំនួបលើកទី២នេះ។ ហើយបើសរុបទាំង 2 ជើងវិញ គឺក្រុម Monaco យកឈ្នះ Dortmund ក្នុងលទ្ធផល 6-3។ ដូច្នេះ 4 ក្រុមដែលត្រូវឡើងទៅបន្តនៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន Atletico Madrid, Real Madrid, Juventus នឹងក្រុម Monaco។ ហើយ សម្រាប់ការចាប់ឆ្នោតរើសគូរប្រកួតវិញ គឺនឹងធ្វើឡើងនៅថ្ងៃទី 21 ខែមេសា ក្នុងទីក្រុង Nyon ប្រទេសស្វីស។
https://www.youtube.com/watch?v=Zse6p4qzSU0
https://www.youtube.com/watch?v=jfMWXiPAqZw