ហាងមួយដែលមានឈ្មោះថា ហាងបង្អែម ម៉ាក់អាកាំង បើនិយាយឈ្មោះចឹងមានមនុស្សជាច្រើនបានស្គាល់ព្រោះអី ហាងនេះលក់ដាច់ណាស់ទៅលើ បង្អែម និងពងទាកូនដ៏ឆ្ងាញ់ ប្រចាំហាងដោយ១ ថ្ងៃៗ អាចលក់ពងទាអស់លើសពី ១០០០គ្រាប់ សំរាប់សាខានីមួយៗ។




មិនថា ម៉ាក់អាកាំង សាខាសន្ធរម៉ុក, ផ្សារញ៉ែ, ក្តាន់២ ឬក្រោយសាលាវ៉ាន់ដានោះទេ ទាំង៤សាខានេះ ហាក់មានអ្នកគាំទ្រច្រើនព្រោះតែ រសជាតិ និងតម្លៃ ដែលសាកសមនឹងមនុស្សគ្រប់ស្រទាប់វណ្ណៈអាចចំណាយបាន និយាយបានថា រសជាតិសមនឹងតម្លៃ ហើយម្ចាស់ហាងមិននិយាយថា ហាងគាត់ឆ្ងាញ់លើសគេទេ តែគាត់អាចនិយាយបានថាទទួលយកបាន។






ពិតណាស់ទាំងក្រុមការងារយើងដែលធ្លាប់ជាម៉ូយប្រចាំ និងអតិថិជនដទៃទៀត សុទ្ធសឹងតែនិយាយតៗគ្នាថា ញ៉ាំនៅហាងហ្នឹងហើយមិនស្តាយលុយទេបង និយាយទៅចាយលុយដោយសប្បាយចិត្តតែម្តង។ ព្រោះអីបើយើងមានត្រឹមតែ១ម៉ឺនរៀល យើងអាចហៅបាន២ ទៅ៣មុខមកញ៉ាំ ហើយឆ្ងាញ់ប្រចាំហាងទៀត គឺពងទាកូន បង្អែម នំប័ុង ឬក៏ស៊ុបមី គុយទាវក៏បាន។





ចឹងល្ងាចនេះបើរកនឹកញ៉ាំ អាហារសម្រន់ ហើយពេញនិយមសំរាប់ប្រជាពលរដ្ឋខ្មែរមួយភាគធំនោះ គឺថាណែ យើងសុំណែនាំហាងនេះហើយ តម្លៃក៏សមរម្យ រសជាតិក៏ទទួលយកបាន អនាម័យក៏ល្អ មានអីខ្លាចណែនាំទៅហាងនេះ។
ហាង បង្អែមម៉ាក់អាកាំង
សាខាទី១
Call: 081 86 86 73
ទីតាំង៖ អាគារ ៨១ ផ្លូវ ២១៥កែងផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក(ខាងត្បូងផ្សារញ៉ែរ ១០០ ម៉ែត្រ)
សាខាទី២
Call: ០១១ ៧៧៧ ៩២៧ / ០៨១ ៨៦ ៨៦ ៧៣
ទីតាំង៖ #២៧ ផ្លូវ ២៥៣ កែងផ្លូវ ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក ជិតសាលាវិទ្យាល័យ សន្ធរមុខ
សាខាទី៣
Call: 012 965 675 / 016 777 927
ទីតាំង៖ #77AEo ផ្លូវ 402 កែវផ្លូវ 193 ម្តុំក្រោយសាលាវ៉ានដា ប្រហែល១០០ម៉ែត្រ
សាខាទី៤
Call: 011 78 30 55 | 016 95 88 19
ទីតាំង៖ ផ្ទះលេខ 01Eo, ផ្លូវលេខ169 កែងផ្លូវ118, សង្កាត់ មិត្តភាព, ខណ្ឌ 7មករា
វីដេអូ