តើអ្នករកកន្លែងញាំុអីឃើញនៅថ្ងៃនេះ ? ហាងមួយដែលមានឈ្មោះថា នំបញ្ចុកសាច់ចិញ្រ្ចាំ ដែលមានបុគ្គលិក និងចុងភៅជាច្រើន ឈរក្នុងសភាពមមាញឹកដៃ ចាប់នំបញ្ចុកស្រុះទឹកស៊ុបដោយទឹកមុខញញឹម ព្រោះថាមានភ្ញៀវជាច្រើនអង្គុយចាំញ៉ាំស្នាដៃរបស់ខ្លួនពេញហាងដែលល្បីតៗ គ្នាថាមានរសជាតិឆ្ងាញ់។



កាន់តែពិសេសលើកនេះ ម្ចាស់ហាង នំបញ្ចុកសាច់ចិញ្រ្ចាំ បានបន្ថែមនូវមឺនុយថ្មីគឺបន្ថែមនូវគ្រឿងក្នុងជ្រូកដ៏ពិសេស ប៉ុន្តែរក្សារសជាតិនៅតែឆ្ងាញ់ដដែល ។



ក្រៅពីនំបញ្ចុក ហាងនំបញ្ចុកសាច់ចិញ្រ្ចាំ ក៏មានជា មីសួរ មីកញ្ចប់ និងលត់ ដើម្បីបំពេញចិត្តរាល់អតិថិជនផ្សេងទៀតផងដែរ មិនអោយខកចិត្តទេ ពេលចូលហាងគាត់ ហើយអ្វីដែលកាន់តែដកចិត្តមិនរួចទៀតនោះគឺ ទឹកភេសជ្ជៈត្រជាក់ៗ កកចិត្ត ញ៉ាំហើយចង់ញ៉ាំទៀតហ្មង។


ទីតាំងវិញគឺនៅផ្ទះលេខ 17Eo, ផ្លូវ 282 (វិថីសម្តេចល្វាឯម), សង្កាត់បឹងកេងកង១, ខ័ណ្ឌចំការមន (ជិះពីស្តុបត្រសក់ផ្អែម តាមផ្លូវមកកាន់ផ្សារបឹងកេងកង ត្រង់ផ្លូវបំបែកជា៤ ច្រកទី២បត់ឆ្វេងប្រហែល២០០ម៉ែត្រ ហាងនៅខាងឆ្វេងដៃ) តែបើលោកអ្នករកមិនឃើញម៉េចម៉ាអី Call ទៅលេខនេះម៉ងទៅណាៈ Tel: 017 447 333 | 010 542 222
វីដេអូ