ការកែច្នៃបាយស្រូបសាច់ជ្រូក ឆ្អឹងជំនីជ្រូក ពងទាចៀន ពងទាខ អោយទៅក្លាយជាបាយមួយចានខ្ជូតៗ គួរអោយស្រលាញ់ និងចង់ញ៉ាំ គឺថាយុវវ័យភាគច្រើន ពិសេសសិស្សសាកលប៊ែលធី និងអ្នកនៅម្តុំផ្លូវ ៣៦០ (ផ្លូវឡានទឹក) ប្រាកដណាស់ថាបានស្គាល់ និងដឹងថា ជាជំនាញរបស់ហាង បាយអូនអ៊ូក ហើយ។





យុវវ័យចូលចិត្តញ៉ាំ បាយអូនអ៊ូក ណាស់ព្រោះតែបាយនេះមានរសជាតិឆ្ងាញ់ មានអនាម័យ និងជាពិសេសនោះគឺ ងាយស្រួលមែនទែន សម្រាប់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន ឬអ្នកដែលមមាញឹកនឹងការងារខ្លាំង មិនមានពេលមកហាងផ្ទាល់នោះ ប្រាកដណាស់ថាពួកគេពេញចិត្តស្តូកមិនខាន ព្រោះតែប្រអប់ច្រកបាយអូនអ៊ូក ស្អាត និងខុសពីប្រអប់បាយធម្មតាច្រើន ដូចជាដប់ដាក់ទឹកជ្រលក់ ក៏ប្លែកឆ្ងាញ់ និយាយទៅ អ៊ែមហ្មង។




តែបើសម្រាប់ភ្ញៀវដែលបានមកញ៉ាំផ្ទាល់នៅ ហាង បាយអូនអ៊ូក ប្រាកដណាស់ថាពួកគេ មិនមែនតែកុំម្ម៉ងហៅបាយមួយមុខនោះទេ ពួកគេអាចហៅ មុខម្ហូបឆ្ងាញ់ៗ ប្លែកៗ ជាមួយច្រើនទៀត ឬក៏ភេសជ្ជៈបន្ថែមទៀតជាក់ជាមិនខាន ហើយសម្រាប់ម្ហូបប្រចាំត្រកូល ហើយភ្ញៀវចូលចិត្តច្រើនមានដូចជា៖





កាន់តែអ៊ែមទៀតនោះគឺថា សម្រាប់ថ្ងៃ សុក្រ សៅរ៍ អាទិត្យ ភ្ញៀវនឹងមានជា Band លេងកំដរពេលកំពុងញ៉ាំអាហារថែមទៀតផង អ៊ែមណាស់មែនអត់? ចឹងបានថា ស្អែកនេះ ទៅសាកបាយ និងមុខម្ហូបនៅទីនោះលមើល៍ទៅ មិនខកចិត្តនោះទេ។
ហាង បាយអូនអ៊ូក
ទូរស័ព្ទ៖ 010 27 85 95 | 095 27 85 95
ទីតាំង៖ ផ្លូវ ៣៦០ (ផ្លូវឡានទឹក) ផ្ទះ៨១C បឹងកេងកង៣ ខណ្ឌចំការមន
សេវាកម្ម៖ ដឹកជញ្ជូនដល់ទីកន្លែង
បើកលក់៖ 7ព្រឹក _ 10យប់ (បាយម៉ោង ៧ព្រឹក ដល់ម៉ោង ២រសៀល)
វីដេអូ