ថ្វីត្បិតតែ ខ្យងមានរូបរាងមិនស្អាតមែន តែវាអាចក្លាយជាអាហារដ៏ឆ្ងាញ់មួយមុខ ដែលយើងនៅតែនឹកឃើញ នឹងមានអារម្មណ៍ថាឃ្លានបើ យើងឃើញមុខម្ហូបណាថ្មី ហើយមានការច្នៃប្រឌិត និងមានរសជាតិឆ្ងាញ់។ តួយ៉ាងដូច មុខម្ហូបថ្មីខាងក្រោមនេះចឹង លោកអ្នកប្រាកដជាមានអារម្មណ៍ថាប្លែក ប្លែកទាំងឈ្មោះ ប្លែកទាំងរូបរាង ឃើញស្រក់ទឹកមាត់ ចង់សាកម៉ង នោះគឺ “បុកកំពីងរាជ ខ្យងស្រែ” ។

បុកកំពីងរាជ ខ្យងស្រែមួយចានខាងលើនេះ ជាមុខម្ហូបថ្មីដែល ហាង Mr. Moon បានបង្កើតថ្មី ព្រមជាមួយតម្លៃសមរម្យ ត្រឹមតែ 8000៛ បូកផ្សំជាមួយការតុបតែង ម្ហូប និងហាងដែលមើលទៅ គួរអោយចង់ញ៉ាំតែម្តង ។ សំរាប់ទីតាំងវិញ គឺនៅសន្ធរម៉ុក ផ្លូវ 257 ជិតមន្ទីពេទ្យ អង្គរធំ ហើយបើកដំណើរការលក់ពី ម៉ោង ១១ព្រឹក ដល់ម៉ោង ៩យប់ ។ ទូរស័ព្ទទំនាក់ទំនងៈ 010 62 62 06 / 086 51 51 25


