ភាគច្រើនអោយតែនិយាយពីនំប័ុងស៊ីវម៉ៃ ស្គាល់ច្បាស់ដល់កន្លែងលក់តែម្តង ព្រោះតែមានតែមួយហ្នឹងទេនៅទួលទំពូងយើងហ្នឹង ហាង នំប័ុងស៊ីវម៉ៃ168 មានទាំងរសជាតិឆ្ងាញ់ ទាំងប្លែក


មិនមែនអួតទេ ល្បីមែននំប័ុងស៊ីវម៉ៃ168ហ្នឹង មានអតិថិជនគាំទ្រច្រើនណាស់ បើនិយាយពីរសជាតិវិញប្លែកហ្មង យកស៊ីវម៉ៃមកធ្វើជាស្នូល ស្រោចទឹកត្រីខ ខាប់ៗ បានមន្ថែមជ្រក់ឆៃថាវរឹតឆ្ងាញ់ជាប់ចិត្ត អ្នកដែលបានញ៉ាំហើយដឹងតែមិនជិនណាយជាមួយរសជាតិនេះទេ ក្នុង១ថ្ងៃគាត់អាចលក់ចាប់ពី២០០ដើម ទៅ ២៥០ដើមអស់ៗគ្មានសល់ទេ បើនិយាយពីរសជាតិនំបុ័ងដែលប្រើស្នូលស៊ីវម៉ៃនេះមានតែ១ទេ នៅកម្ពុជាយើង។


ហាង នំប័ុងស៊ីវម៉ៃ168 នេះគឺលក់តាំងពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ននេះ ហើយនៅតែមានអតិថិជនគាំទ្រសរសើរថារសជាតិគឺនៅដដែលអត់ប្រែប្រួលទេ ញ៉ាំពេលណាមានអារម្មណ៍ថានៅតែឆ្ងាញ់ ។ ចឹងកុំភ្លេចណាអ្នកដែលមិនទាន់បានសាក ទៅសាកម្តងមើលហើយតម្លៃវិញសមរម្យទេ ១ដើម៨០០០៛ប៉ុណ្ណោះ។


ហាង: នំប័ុងស៊ីវម៉ៃអាំង168
ទូរស័ព្ទ៖ 081 660 760 / 070 348 161
ទីតាំង៖ ស្ថិតនៅខាងត្បូងផ្សារទួលទំពូង ផ្លូវ155 កែង464
វីដេអូ៖