អ្នកជំនាញខាងផ្នែកសុវត្ថិភាពទិន្នន័យអនឡាញ​ និងថ្នាក់ដឹកនាំជាច្រើនបានជួបគ្នាពិភាក្សានៅកម្មវិធី Rakuten Viber Asia Summit

Viber គិតពីសុវត្ថិភាពជាចំបង

0
573

សម្រាប់អ្នកដែលមានទិន្នន័យផ្ទាល់ខ្លួន ឬទិន្នន័យសំខាន់ៗលើពិភពអនឡាញ ហាក់មានការបារម្ភជាខ្លាំងក្រោយ​ពី​លឺដំណឹងថាពិភពលោក​ជួប​ប្រទះ​ហេតុការណ៍​លេច​ធ្លាយ​ទិន្នន័យ​លើ​អនឡាញ​ជា​ច្រើន​ករណី ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​លើ​ប្រព័ន្ធ​ឌីជីថល​ពាន់​លាន​​នាក់​​លេច​ធ្លាយ​ទិន្នន័យ​ផ្ទាល់​ខ្លួន និង​រង​ការ​គំរាមកំហែង​ជា​ដើម​នោះ ពេល​នេះ​សុវត្ថិភាព​លើ​ទិន្នន័យ​បាន​ក្លាយ​ជា​រឿងដ៏​សំខាន់​មួយ​ក្នុង​ពិភព​អនឡាញ និងជាចំនុចគួរប្រុងប្រយ័ត្នខ្ពស់។

Viber គឺជា​កម្មវិធី​ផ្ញើ​សារមួយ​ដ៏​មាន​ប្រជាប្រិយភាព​ និងពេញនិយមមួយ ហើយ​មាន​សុវត្ថិភាព​ខ្ពស់​ផងដែរ​នោះ ​ក៏​បាន​ដឹក​នាំ​បង្កើត​នូវ​​​កម្មវិធី​សន្និសីទ​ដំបូងគេ​ឈ្មោះថា Rakuten Viber Asia Summit ក្នុង​គោល​បំណង​ជជែក​វែកញែក​ជុំវិញ​​ច្បាប់​នៃ​ទិន្នន័យ និង​ភាព​ជា​ឯកជនភាព ចំពោះអ្នកប្រើប្រាស់។

ហើយ​​​កម្មវិធីនេះ​មាន​ការ​ចូល​រួម​ពីសំណាក់​នាយក​ជាន់​ខ្ពស់​របស់ Viber, មេ​ដឹក​នាំ​ក្នុង​សហគ្រាស និង​ អ្នក Creators (​អ្នក​បង្កើតថ្មី​ល្បីៗ)​ ជាច្រើននាក់ នៅ​រីសត Shangri-La’s Rasa Sentosa Resort & Spa ប្រទេស​សិង្ហបុរី ដើម្បី​ពិភាក្សា​អំពី​ទំនោរ​​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នៅ​អាស៊ី និង​​ប្រធាន​បទ​ទាក់ទង​នឹង​ការ​ការពារ​ទិន្នន័យ​លើ​អនឡាញជូនអ្នកប្រើប្រាស់។

លោក Djamel Agaoua នាយក​ប្រតិបត្តិ​ Viber បាន​ថ្លែង​ក្នុងសន្និសីទថា ៖ “អាស៊ី​គឺ​ជា​​មជ្ឈមណ្ឌល​ឌីជីថល​​ដ៏​រីក​ចម្រើន​មួយ​ក្នុង​លោក ហើយ​សម្រាប់អ្នក​ប្រើ​ប្រាស់​ឌីជីថល​នៅ​អាស៊ី គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រើ​ដែល​​ភាព​សកម្ម​ខ្លាំង​បំផុតលើពិភព​អនឡាញ​។ Viber បានផ្ដល់​ការ​សន្យា​ពេញ​ទី​ដល់​អ្នក​ប្រើ​ប្រាស់ និង​ភាព​ជា​ឯកជន​ភាពរបស់​ពួក​គេ។ ហើយតាមការ​បោះ​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ទិន្នន័យ យើង​មាន​ក៏មានគោល​បំណង​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​ដទៃ ឲ្យ​ធ្វើ​ដូច​គ្នា​ និង​ធ្វើ​ការ​បោះ​ជំហាន​ដើម្បី​ការពារ​អ្នក​ប្រើ​ប្រាស់​ដូច​គ្នា។​”

កម្មវិធីសន្និសីទ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​​បណ្ឌិត Meri Rosich នាយក​ប្រតិបត្តិ​ផ្នែក​ទិន្នន័យ និង​អ្នក​ដឹក​នាំ​ផ្នែក​ Data Science របស់​ក្រុមហ៊ុន Visa ដែលគាត់បាន​និយាយ​អំពី​​វិធី​ដែល​អង្គភាព​មួយ​ អាច​​ជោគជ័យ​បានតាម​រយៈ​ AI ដែល​មាន​​ក្រម​សីលធម៌។ ហើយក្រោយ​មក​ទៀតក៏​មាន​ការ​ចូល​រួម​ពី អ្នក​គ្រប់គ្រង​ផ្នែក​ដៃ​គូ​របស់ Rakuten Ventures លោក Saemin Ahn, លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Plus និង Shehan Selvanayagam អគ្គនាយក​នៃ Loops។

អ្នក​ជំនាញ​ផ្នែក​សម្រស់​និង​សុខភាព​ Nancy Nhung Bui មក​ពី​វៀតណាម សហគ្រិន Lifestyle ឈ្មោះ​ Christina Lim មក​ពី​មីយ៉ាន់ម៉ា តារា​ភាព​យន្ត​ប្រទេស​ស្រីលង្កា​ Yureni Noshika និង​តារា​នេប៉ាល់ Priyanka Karki ដែល​ពិភាក្សា​អំពី​ការ​ការ​ពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​លើ​អនឡាញ​ពេល​ធ្វើ​ការ​ជា​មួយ​ម៉ាក​​សញ្ញា​ណា​មួយ ហើយសម្រាប់កម្ពុជាយើងក៏មានវត្តមានតារាសម្តែង កញ្ញា មាន សូនីតា និង ពិធីការនីដែលមានរហ័សនាមថា DJ Nana ក៏​បាន​ចូល​រួម​ក្នុង​សន្និសីទ​នេះ ដោយពួកគាត់ទាំងពីរនាក់ បាននឹងកំពុងមាន Community ផ្ទាល់ខ្លួននៅលើ Viber ​ផង​ដែរ​ព្រោះថា Viber ជាកម្មវិធី ដែលមាន​សុវត្ថិភាព​ខ្ពស់​ ដែលពួកគាត់អាចណែនាំអោយអ្នកទាំងអស់គ្នាប្រើប្រាស់ Viber បានដោយទំនុកចិត្តដូចគ្នា៕​​​​​