អ្នកដែលជាម៉ូយប្រចាំហាង Best Food កុំភ្លេចមកសាករសជាតិថ្មីទាំងអស់គ្នាណា គ្រឿងសមុទ្រដុតចំហុយ រសជាតិទឹកដូង ទឹកត្រីអំពិលទុំ ទឹកតៅហ៊ួ និងរសជាតិតុងយុំា ដុតពុះឡើងក្រាកៗមើលទំនងហួយវាចាហើយ មិនងាយទ្រាំទេ ធានាថាឃើញឃ្លានហ្មង។



ស្គាល់ហាង Best Food ធានាពេលនឹកឃ្លានគ្រឿងសមុទ្រអស់បារម្ភចឹងហ្មង ស្អីក៏មានដែរ សំខាន់នោះផ្តល់នៅមុខម្ហូបច្រើនរសជាតិ របៀបចម្អិនក៏ប្លែកៗ រសជាតិក៏ឆ្ងាញ់ប្លែក បើម្ហូបថ្មីចេញមកម្តងៗដុតអារម្មណ៍អ្នកញ៉ាំមិនស្ទើរទេ ទ្រាំមិនចង់បាន ទំនងពេក ហើយថ្មីៗនេះចេញម្ហូបថ្មីទៀតហើយ គ្រឿងសមុទ្រដុតចំហុយ ដុតអោយឡើងទំនងហ្មងហើយ Admin មើលបណ្តើរស្រក់ទឹកមាត់បណ្តើរ ចាំអោយតែដល់ម៉ោងទេ ក្រែងមានគេហៅប៉ាវទៅញ៉ាំ។



មោះចឹងខ្ជិលរៀបរាប់វែងឆ្ងាយទៀត រកលេខ រកពេលណាត់ពួកម៉ាកមកអោយអស់កុំអោយសល់មួយ ក្រែងថាយើងមិនបានហៅ នាំគ្នាទៅសាកម្ហូបថ្មី ទាំងអស់គ្នាចែកគ្នាហុត ចែកគ្នាចេញលុយ ហើយកុំបារម្ភរឿងមុខម្ហូបញ៉ាំ អត់ខ្វះទេ មានច្រើនមុខណាស់ ចង់មួយណាហូបមួយហ្នឹងទៅ គ្រឿងសមុទ្រមានមួយកំប្លេចឹងហ្មង។






ហាង BEST FOOD
ទីតាំង៖ ផ្លូវលេខ138 ផ្ទះលេខ194B សង្កាត់ទឹកល្អក់1
ទំនាក់ទំនងតាមលេខ៖ 077 344 214 / 093 939 762
វីដេអូ៖