បើនិយាយពីម្តុំទួលទំពូង គឺជាតំបន់មួយដែលសម្បូរទៅដោយហាងលក់ម្ហូបអាហារ មានច្រើនប្រភេទ ច្រើនមុខណាស់អ្វីក៏មានដែរ ហើយថែមទាំងល្បីទៀតផង ដូចនេះដែរថ្ងៃនេះAdmin សូមណែនាំហាងលក់អាហារ៥កន្លែង សុទ្ធសឹងតែជាហាងដែលល្បីហើយពេញនិយមខ្លាំង មោះចឹងតើមានកន្លែងណាមួយដែលលោកអ្នកជាម៉ូយប្រចាំហើយឬនៅ ចឹងបើបានស្គាល់ហើយកុំភ្លេចបបួលមិត្តភក្រឱ្យបានស្គាល់ផងណា! តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
១ .មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូងនិយាយរួមទៅ គឺមានអ្នកអង្គុយចាំ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។



មីប្រហិតទួលទំពូង
ទូរស័ព្ទ៖ 088 772 9138
អាស័យដ្ឋាន៖ នៅក្នុងវត្តទួលទំពូង (ខាងសាលាបឋមសិក្សាទួលទំពូង)
២ .ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ម៉ោង៥មិនទាន់ទេ អតិថិជនពេញៗហាង បុគ្គលិករត់តុមិនចង់ទាន់ ហាងលក់គ្រឿងសមុទ្រមួយកន្លែង ជាប់នឹងផ្សារទួលទំពូង ពិតជាមានរសជាតិឆ្ងាញ់មែន ហើយល្បីខ្លាំងនៅម្តុំទួលទំពូង គ្រាន់តែជិះកាត់ភាយក្លិនឈ្ងុយចេញពីកន្លែងអាំងគ្រឿងសមុទ្រ ដែលបុគ្គលិកអាំងរើដៃមិនទាន់ទេ។



ហាង ទួលទំពូងគ្រឿងសមុទ្រអាំង
Tel: 017 99 87 57 / 093 38 2008 / 077 32 31 35
ទីតាំង៖ ក្បែរផ្សារទួលទំពូង
៣ .ហាង ខ្ចៅស្រីភ្លោះទួលទំពូង
បើទំនងម្លឹងហើយថាអត់ឃ្លានមួយម៉ាត់ទៅ! និយាយថារបស់ញុាំអោយតែមានខ្យងមានខ្ចៅដឹងតែមានអ្នកឃើញរូបហើយគឺថាទ្រាំស្រក់ទឹកមាត់មិនបានចឹងហ្មង! ដូចច្នេះសម្រាប់ថ្ងៃនេះសូមអធ្យាស្រ័យទុកជាមុនហើយណាប្រហែលជាឃ្លានខ្លាំងហើយ ខ្ចៅស្រីភ្លោះទួលទំពូងល្បី២០ឆ្នាំអ្នកណាមិនស្គាល់នោះ។



ហាង ខ្ចៅស្រីភ្លោះទួលទំពូង
Tel:010 237 970
ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១
៤ .ហាង Indy House
អីយ៉ា នៅនេះសោះ! អាហារឆ្ងាញ់ចឹងមែន មកជុំគ្នាអស់ហើយទាំងប្រុសស្អាតស្រីស្អាត ហើយអ្នកលក់ក៏សង្ហាថែមទៀតផង ចឹងហើយបានជាមានភ្ញៀវពេញៗហាងរកកន្លែងអង្គុយសឹងមិនបាន ល្បីឆ្ងាញ់ណាស់ ហើយដឹងអត់ថានោះជាអាហារអ្វី? គឺ Steak ដែលមានលក់នៅ ហាង Indy House នៅទួលទំពូងយើងហ្នឹង!



ហាង Indy House
ទូរស័ព្ទ៖ 061 494 411
ទីតាំង៖ ផ្លូវ 135 ខាងកើតផ្សារទួលទំពូង (ទល់មុខនឹងកន្លែងលក់ខ្ចៅទួលទំពូង)
៥ .ហាង នំប័ុងស៊ីវម៉ៃអាំង168
បើយើងធ្វើដំណើរកាត់តាមផ្លូវ155កែងផ្លូវ464 ពីផ្សារទួលទំពូងមកហួសមួយផ្លូវមើលខាស្ដាំដៃ លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានឈ្ងុយ ក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីកន្លែងអាំងសាច់មួយកន្លែង នៅគឺតូបឈ្មោះថា នំប័ុងស៊ីវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់។



ហាង: នំប័ុងស៊ីវម៉ៃអាំង168
ទូរស័ព្ទ៖ 070348161 / 012933586
ទីតាំង៖ ស្ថិតនៅខាងត្បូងផ្សារទួលទំពូង ផ្លូវ155 កែង464
វីដេអូ