មន្ទីរពិសោធន៍ស្វ៊ីស Sirin Labs បានបញ្ចេញកំពូលស្មាតហ្វូនតម្លៃ ១៧០០០ដុល្លា និងរក្សាសុវត្ថិភាពជាងគេក្នុងលោកជាមួយនឹងការរចនាល្អឥតខ្ចោះរបស់ទូរស័ព្ទ Solarin ។ Sirin Labs មានគោលបំណងតែមួយគត់សម្រាប់អតិថិជនរបស់ខ្លួនគឺ «ការនាំយកបច្ចេកវិទ្យានាពេលអនាគត»។ ដូច្នេះហើយទើបមន្ទីរពិសោធន៍សម្រេចចិត្តបង្កើតទូរស័ព្ទ Solarin បំពាក់ដោយខែលការពារសុវត្ថិភាពពិសេស (Security Shield) នៅខាងក្រោយទូរស័ព្ទដើម្បីរក្សារាល់ទិន្នន័យរបស់អ្នកប្រើប្រាស់ពីការលួចចូលទិន្នន័យពីពួក Hackers ។ ខែលការពារសុវត្ថិភាពនេះ គឺជាបច្ចេកវិទ្យាដែលបណ្តាយោធាទូទាំងសាកលលោកប្រើសម្រាប់ការពារការទាក់ទងរបស់ពួកគេ ។
លក្ខណៈពិសេសរបស់ Solarin គឺទំហំ ៥.៥ អីុង, Processer Qualcomm Snapdragon 810 ជាមួយល្បឿន២ជីហ្កាហឺត Octa Core និង CPU 64-bit ។ ទូរស័ព្ទ Solarin បង្កើតឡើងដើម្បីបង្កើនល្បឿនទាក់ទង និងថាមពល។ ទំហំម៉េម៉ូរី៤ជី ខណៈក្នុងម៉ាស៊ីនចំនួន១២៨ជី ។ ថាមពលថ្ម៤០០០ មីលី្លអំពែម៉ោង ។ កាមេរ៉ាមុខ ៨ ម៉េហ្កាភិចស៊ែល ចំណែកកាមេរ៉ាក្រោយដល់ទៅ ២៤ ម៉េហ្កាភិចស៊ែល ។ លើសពីនេះមានស្គែនម្រាមដៃ Finger Sensor ។ Solarin ដំណើរការដោយប្រព័ន្ធ Android 5.1 ៕