ខ្ចិលចេញក្រៅតែឃ្លានចង់ញ៉ាំម្ហូបឆ្ងាញ់មិនមានអ្វីជាបញ្ហានោះទេ ចង់ម្ហូបសាសន៍អីដែរបែបខ្មែរ ថៃ ចិន រឺក៏ វៀតណាម? ចូលមើល@Orussey Seafood Restaurant អូរប្ញស្សីគ្រឿងសមុទ្រ ចង់ញ៊ាំមួយមុខណាដែរ កុម្ម៉ងភ្លាមចុងភៅចម្អិនហើយភ្លាមដឹកជូនដល់មុខផ្ទះភ្លាមៗហ្មង រឺក៏មកញ៊ាំនៅហាងផ្ទាល់ក៏បានព្រោះហាងបើកទទួលស្វាគមន៍ជាធម្មតា។



គួរណាស់តែមិនអាចរំលងបានទេ ព្រោះថាហាងមានមុខម្ហូបច្រើនជម្រើសបែបនេះ ជាពិសេសកុំភ្លេចញ៉ាំម្ហូបប្រចាំហាង ដែលមានដូចជា៖ ស៊ុបហិលអូរឫស្សី ក្ដាមពងជ្រក់ និងHappy Crab(ក្ដាមអាំងអំបិលម្ទេស) និយាយថាមួយណាក៏រសជាតិឆ្ងាញ់ដែរ ព្រោះតែគ្រឿងសមុទ្រដែលយកមកចម្អិនទាំងអស់ គឺនៅរស់ស្រស់ល្អ។



ចំពោះអតិថិជនដែលមកញ៉ាំនៅហាង មិនបាច់ព្រួយបារម្មណ៍រឿងកូរ៉ូណាទេណា ព្រោះថាហាងតែងបាញ់ទឹកថ្នាំសម្លាប់មេរោគ១៥នាទីម្ដង ទាំងក្នុងហាង និងបុគ្គលិក ហើយក៏មានទឹកលាងដៃសម្លាប់មេរោគសម្រាប់អតិថិជនលាងសម្អាតផងដែរ។ រីឯចំពោះការដឹកជញ្ជូនខាងហាងគិតសេវាតាមទីជិតទីឆ្ងាយ ដោយចាប់ពី1$ឡើងទៅ៕ (ហាងចាប់បើកពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១១យប់ សម្រាប់ម្ហូបគ្រឿងសមុទ្រទាំង ៤ជាតិសាសន៍ និងមានគុយទាវពេលព្រឹកចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១ព្រឹកផងដែរ)










ហាង អូរឫស្សីគ្រឿងសមុទ្រ
លេខទូរសព្ទ៖ 016 95 00 05 / 011 50 44 50 / 011 385 168
ទីតាំង៖ ផ្ទះលេខ6A ផ្លូវលេខ105 ជិតសាលាប៊ែលធី(សាខាអូរឫស្សី) ផែនទី ចុចទីនេះ
វីដេអូ៖