Mini BBQ សាច់អាំង ទឹកកាពិតែងតែមានអ្វីថ្មី ប្លែក មុនគេជានិច្ច ជាក់ស្ដែងដូចជា សាច់ពពែស្រស់ ជ្រលក់ជាមួយទឹកកាពិ និយាយពីថា រសជាតិម៉ាអ៊ែម ហើយពេលនេះក៏មានសេវាកម្មដឹកជញ្ជូន ជូនអតិថិជនតាមរយៈ Nham24 ជាពិសេសអាចជ្រើសរើសយកសាច់អាំងឆ្អិនស្រាប់ក៏បាន រឺក៏យកទៅអាំងនៅផ្ទះដោយខ្លួនឯងក៏បានតាមការចង់បាន។



តោះៗមកដឹងតិច សម្រាប់អ្នករាល់គ្នាដែលចង់កុម្ម៉ង ហាង Mini BBQ សាច់អាំងទឹកកាពិ មានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿងក្នុង គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ធានាថាឆ្ងាញ់់ជាប់មាត់ហ្មង បើបានញ៉ាំជាមួយនំបញ្ចុកទៀត ពិតជាអ៊ែមហ្មង។



អ្វីដែលកាន់តែពិសេសនោះ ហាងក៏មានលក់ សាច់ពពែអាំងទឹកកាពិ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរី ដែរ។ តោះកុំបាច់នៅយូរអី ល្ងាចនេះសាកកុម្ម៉ង សាច់អាំងរសជាតិល្បីឆ្ងាញ់នេះម្ដងមើល៍៕



ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំង៖ សាខាទី១(សន្ធរម៉ុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ 098 555 906 / 011 383 388
សាខា៣(ទូលទំពូង)៖ ផ្ទះលេខ 159 ផ្លូវលេខ 143 ទល់មុខវត្តទួលទំពូង បត់តាមហាងកាត់ដេរ ប៉ារ៉ាឌី
លេខទូរសព្ទ 098 555 906 / 011 383 388
វីដេអូ៖