បើ​តាម​ការ​វិភាគ Switzerland អាច​យក​ឈ្នះ Albania បាន​ដែរ ឬ​ទេ?

Switzerland vs Albania

0
2253
Switzerland vs Albania

ខាងក្រោមនេះ ជា Link សំរាប់ទស្សនាការប្រកួត Live – Albania vs Switzerland (ប្រសិនបើមានបញ្ហាសូមអធ្យាស្រ័យផង ព្រោះ ជា Link របស់ Channel ដទៃ ប៉ុន្តែយើងហ្នឹងព្យាយាម Update Link ណាដែលដំណើរការល្អ)

ចំណាំ៖ ប្រសិនបើចុចមើលវីដេអូ មិនដំណើរការទេសូមចុចលើពាក្យ Watch this video on YouTube

https://www.youtube.com/watch?v=KmmkHwwR4E8

នៅ​វេលា​ម៉ោង​៨ យប់ នេះ គឺជា​ការ​ប្រកួត​រវាង Albania និង Switzerland ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល A​។ ការ ប្រកួត​នេះ ត្រូវធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន Stade Billaert-Delelis ក្នុង​ទីក្រុង Lens Agglo ដែល​អាច ទទួល​អ្នក​គ្រាំ​ទ្រ​បាន​រហូត​ដល់ 38,223​នាក់ នឹង​ចាប់​ដំណើរ​នៅ​ឆ្នាំ 1930​។​

Stade Bollaert-Delelis
Stade Bollaert-Delelis

សំរាប់​អាជ្ញាកណ្តាល​ដែល​កាត់សេចក្តី​ក្នុង​ការ​ប្រកួត​នេះ​គឺ លោក Carlos Velasco Carballo នឹង​ជំនួយការ​អាជ្ញាកណ្តាល​គឺ​លោក Roberto Alonso, លោក​Juan Yuste, លោក​Jesus Gil Manzano នឹង​លោក​Carlos Del Cerro​។

Carlos Velasco Carballo
Carlos Velasco Carballo

ប្រវត្តិរបស់ក្រុមជំរើសជាតិ Albania

ឆ្នាំ​2016 គឺជា​លើក​ទី​១ របស់​ក្រុម​ជំរើសជាតិ Albania ដែល​បាន​បង្ហាញខ្លួន​ក្នុង​វគ្គ​បែក​ចែក​ពូ​ល​របស់ ពានរង្វាន់​ទ្វីប​អ៉ីរ៉ុ​ប​។ លទ្ធផល ៥​ប្រកួត​ចុង​ក្រោយ គឺ ឈ្នះ​២ ស្មើ​១ ចាញ់​២​។
– Albania 1-3 Ukraine
– Albania 3-1 Qatar
– Luxembourg 0-2 Albania
– Austria 2-1 Albania
– Albania 2-2 Georgia
Albania
ប្រវត្តិរបស់ក្រុមជំរើសជាតិ Switzerland

ក្រុម​ជំរើសជាតិ Switzerland ធ្លាប់​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​ទ្វីប​អ៉ី​រ៉ុ​ប​នេះ​ចំនួន​៤​ដង រួម​បញ្ចូល​ទាំង ឆ្នាំ​2016 នេះ​ផង​ដែរ​។ លទ្ធផល ៥​ប្រកួត​ចុង​ក្រោយ គឺ ឈ្នះ​២ ចាញ់​៣​។
– Switzerland 2-1 Moldova
– Switzerland 1-2 Belgium
– Switzerland 0-2 Bosnia and Herzegovina
– Republic of Ireland 1-0 Switzerland
– Austria 1-2 Switzerland

Switzerland
​ក្រុម​ទាំង​២ ធ្លាប់​បាន​ជួប​គ្នា​៦​ដង​មក​ហើយ ក្នុង​នោះ​ក្រុម Switzerland ឈ្នះ​៥​ដង ស្មើ​១​ដង​។
– Albania 1-2 Switzerland
– Switzerland 2-0 Albania
– Switzerland 3-2 Albania
– Albania 1-1 Switzerland
– Switzerland 1-0 Albania
– Albania 0-2 Switzerland

បើ​តាម​ការ​វិភាគ គឺ​ក្រុម Switzerland មាន​សង្ឃឹម​ឈ្នះ​ច្រើន​ជាង​។ ខាងក្រោមនេះ ជាកីឡាករ​​ជំរើស​ 11​នាក់​របស់ក្រុមទាំងពីរ​យប់​នេះ​

Player List

https://www.youtube.com/watch?v=KmmkHwwR4E8