ម៉ាករថយន្តប្រណីត Rolls-Rayce បានដាក់បង្ហាញនៅគំរូរថយន្តក្នុងពេលអនាគត កាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានអោយឈ្មោះគំរោងនោះថា “ចក្ខុវិស័យរថយន្តដែលមិនធ្លាប់មាន”។ ចំពោះ Rolls-Royce សំរាប់ចក្ខុវិស័យ 100ឆ្នាំ គឺត្រូវបានដាក់បង្ហាញនៅ Roundhouse ឯទីក្រុង ឡុងដុង ប្រទេសអង់គ្លេស រថយន្តនេះត្រូវបានរចនាដោយមានលូយឆាយ ហើយរួមបញ្ចូលទាំងរង្វង់កងរហូតដល់ទៅ 28 អ៊ីង ចំពោះសាឡុងត្រូវបានផលិតដោយរោមចៀម រថយន្តនេះ មានប្រវែង 5,9ម៉ែត្រ គឺបានបំពាក់នៅ បច្ចេកវិទ្យាពិសេស ការបើកបរដោយខ្លួនឯង ដោយស្វ័យប្រវត្តិ បញ្ជាដោយនិយាយទៅកាន់រថយន្ត ។
តំណាងក្រុមហ៊ុន Rolls-Royce បានមានប្រសាសថា៖ “ Rolls-Royce គឺជាផ្នែកមួយរបស់ BMW Group ដែលបានដាក់បង្ហាញនៅចក្ខុវិស័យរយៈពេល100ឆ្នាំ នឹងជាផ្នែកមួយនៃគំរោងបន្ត សំរាប់ពិធីប្រារព្ធ ខួប100ឆ្នាំរបស់ខ្លួន រថយន្តនេះត្រូវបានគេអោយឈ្មោះថា “103EX”។