អ្នកណាខ្លះដែលកំពុងតែស្វែករកបបរខកង្កែបដែលមានរសជាតិឆ្ងាញ់ រសជាតិដើមបែបសិង្ហបុរី ហុងកុងខ្លះ? ម៉ោះលែងជាបញ្ហាទៀតហើយ ហាងបបរខកង្កែប Mr. Frog គឺជាអ្វីដែលអ្នកទាំងអស់គ្នាកំពុងស្វែងរក ធានាថាបានមកញ៊ាំហើយពេញចិត្តស្ដូកហ្មងជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃបបរខកង្កែប និងម្ហូបក្លែមពិសេសៗនៅទីនេះ។



ចំពោះមុខម្ហូបដែរជាប់ឈ្មោះល្បីប្រចាំ ហាងបបរខកង្កែប Mr. Frog គឺបបរខកង្កែបទាំងពីររសជាតិនេះហើយ គឺថាភ្ញៀវដែលបានមកញ៊ាំគឺតែងតែសរសើរមិនដាច់ពីមាត់ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដែរចម្អិនដោយចុងភៅចំណានប្រចាំហាង លោក យូរ៉ា ដែrជាបេក្ខជនMasterChef Khmer ដោយប្រើរូបមន្តដើមធ្វើអោយរសជាតិពិសេសជាងហាងគេដ៏ទៃ។ សម្រាប់ខកង្កែបរសជាតិបែបសិង្ហបុរី មានលក្ខណៈពិសេសដែលធ្វើអោយគ្រប់គ្នាញ៊ាំហើយជក់មាត់នោះគឺដោយសារតែមានក្លិនឈ្ងុយម្ទេសក្រៀម និងខ្ញីដែលរួមបញ្ចូលគ្នា ធ្វើអោយកើនទាំងរសជាតិនិងក្លិនឈ្ងុយថ្វេរដង។ រីឯបបរខកង្កែបរសជាតិបែបហុងកុង មានក្លិនឈ្ងុយបែបគ្រឿងចិនសែ ដែលគេពេញនិយមបំផុត។




ក្រៅពីខកង្កែប សម្រាប់មុខម្ហូបតៅហ៊ូសាច់ជ្រូកចិញ្ច្រាំ ប្រហិតសំបុកចាប បង្អែមភីហ្សាពោត និងនំប៉ាវចៀនទឹកដោះគោក៏ទទួលបានការគាំទ្រខ្លាំងមិនធម្មតាដែរគឺសុទ្ធតែជាអ្វីដែរដកជាប់ក្នុងចិត្តរបស់អតិថិជន និងកុម្ម៉ង់ញ៊ាំជានិច្ច។ ហាងបបរខកង្កែប Mr. Frog មិនមែនមានមុខម្ហូប និងបង្អែមតែប៉ុណ្ណឹងមុខទេណា គឺថានៅមានជាច្រើនមុខទៀតដែលសុទ្ធតែមុខម្ហូបឆ្ងាញ់ៗ ជាពិសេសជាប្រភេទគ្រឿងក្លែមតែម្ដង។



ម៉ោះស្គាល់កន្លែងពិសេសបែបនេះហើយនៅចាំអីទៀត ជាពិសេសល្អបំផុតសម្រាប់អ្នកដែលចូលចិត្តចេញក្រៅញ៊ាំអីពេលយប់តែម្ដង ចង់មកញ៊ាំម្ហូបឆ្ងាញ់ៗ គ្រឿងក្លែមពិសេសៗ និងបបរខកង្កែបដែលជួយបន្សាបភាពស្រវឹងកុំភ្លេចហាងបបរខកង្កែប Mr. Frog មានទីតាំងស្ថិតនៅជិតសាលាវ៉ាន់ដា ផ្លូវ១៨៣ ដែលចាប់បើកពីម៉ោង៥ល្ងាច ដល់ម៉ោង២យប់៕




ហាងបបរខកង្កែប Mr. Frog
លេខទូរសព្ទ៖ 093 841 000
ទីតាំង៖ ស្ថិតនៅជិតសាលាវ៉ាន់ដា ផ្លូវ១៨៣
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង៥ល្ងាច ដល់ម៉ោង២យប់)
វីដេអូ៖