ចាប់ផ្តើមធ្លាក់ខ្យល់មករំភើយៗ គិតរកណាត់គ្នាទៅហុតស៊ុបស្អំក្រពះសម្រួលសរសៃចេញម្តង ហើយប៉ះចំមីនុយថ្មី ហាងផ្ទះអ្នកបាត់ដំបងទើបនិងចេញថ្មីៗទៀត នោះគឺ ស៊ុបក្តាមស្រែសាឡិតបាត់ដំបង មើលទៅទំនងគួរអោយចង់ញ៊ាំណាស់ រឿងអីដែលថាមិនសាកនោះ។




បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមុនក្នុងទីក្រុងភ្នំពេញរួចមក ឥឡូវនេះចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់មកបណ្តើរៗវិញហើយ ស្របពេលដែលមុខម្ហូបថ្មី របស់ហាង ផ្ទះអ្នកបាត់ដំបង ចេញមកដល់ល្មម ត្រូវនិងអាកាសធាតុត្រជាក់ចឹងណាស់ គឺស៊ុបក្តាមស្រែសាឡិតបាត់ដំបង រសជាតិឆ្ងាញ់ប្លែកមាត់ បន្ថែមជាមួយខួរក្តាមស្រែ បន្ថែមរសជាតិកាត់តែប្លែក ហុតបែកញើសខ្ជាយតែម្តង។ ក្រៅពីនោសម្រាប់ម្ហូបជាច្រើនមុខផ្សេងទៀត ដែលពេញនិយមសម្រាប់ភ្លៀវ គឺ សង្វាក់បាត់ដំបង ស៊ុបខួរ គោគេច ដែលលក់ដាច់ខ្លាំងក្នុងហាងផ្ទះអ្នកបាត់ដំបងផ្ទាល់ ។




ជិតដល់ចុងសប្តាហ៍ស្រាប់ផង និងជិតដល់ថ្ងៃឈប់សំរាក នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកអ្នកប្រាកដជាមានពេលជួបជុំមិត្តភក្តិ មិត្តរួមការងារ ឬគ្រួសារ ដើម្បីញ៊ាំអាហារជជែកគ្នា កំសាន្តអារម្មណ៍ ជាមួយគ្នានេះ សម្រាប់ហាង ផ្ទះអ្នកបាត់ដំបង ពិតជាជម្រើសដ៏សក្តិសម សម្រាប់ការជួបជុំរបស់អស់លោកអ្នក មុខម្ហូបបែបស្រុកស្រែ ជាច្រើនមុខ ប្លែកៗ រសជាតិឆ្ងាញ់ប្លែកទៀតផង ហើយម្ហូបដែលទើបនិងបង្កើតថ្មី ជឿជាក់ថាត្រូវម៉ាច់តែម្តង ហុតបែកញើសស្រួលខ្លួនណាស់។





ហាង ផ្ទះអ្នកបាត់ដំបង
លេខទូរសព្ទ៖ 096 499 58 98, 096 834 94 72, 012 54 25 62
សាខាដេអិន៖ ជិតសាលាបញ្ញាសាស្រ្ត ផ្លូវ១១២ ផ្ទះលេខ16
សាខាទួលគោក៖ ក្រោយរបងសាលាបឋមសិក្សា ទួលគោកតែម្តង បត់តាមសាលាអន្តរជាតិប៉េកាំង ផ្លូវ៥៤៨ ផ្ទះលេខ៨
សាខាវ៉ាន់ដា៖ ក្រោយសាលាវ៉ាន់ដា បត់តាមFrance cafe ផ្លូវ១៩១ ផ្ទះលេខ 10
វីដេអូ៖