លតឆា នំគូឆាយឆ្ងាញ់លាក់ខ្លួនជាង៣០ឆ្នាំ ក្បែរសារមន្ទីជាតិ អ្នកដែលបានមកដល់ប្លុកនេះ គួរតែមកសាក?

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)

0
3155

សម្រាប់អ្នកដែលចូលចិត្តញ៉ាំលតឆា នំគូឆាយច្បាស់ជាចង់ស្គាល់ណាស់ហើយជាមួយលតឆាដ៏ឈ្ងុយឆ្ងាញ់មួយកន្លែងនេះ ដែលបើកលក់៣០ឆ្នាំមកហើយគឺថាលក់ តជំនាន់តែម្ដងដែលលក់តាំងពីលោកយាយរហូតមកដល់ចៅស្រី។ ចំណែកឯរសជាតិវិញគឺថាឆ្ងាញ់ដូចកាលពី៣០មុនចឹង បើតាមសម្ដីរបស់ម៉ូយចាស់ៗដែលបានខ្សឹបប្រាប់Admin ហើយលតឆាមួយកន្លែងនេះគឺមានឈ្មោះថា សុខឡាង(លតឆា មីឆា នំគូឆាយ)។

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ) គឺមានទីតាំងស្ថិតនៅផ្លូវ១៧៨ ខាងជើងព្រះបរមរាជវាំង ជិតនឹងសារមន្ទីជាតិតែម្ដងដែលអ្នកគ្រប់គ្នាចុចទីនេះសម្រាប់ផែនទី និយាយពីថាអោយតែបានមកដល់ដឹងតែសប្បាយមាត់ញ៉ាំហ្មងព្រោះថាមិនមែនមានតែលតឆាឆ្ងាញ់ប៉ុណ្ណោះទេ គឺមានមីឆា និងនំគូឆាយផងដែរ។ លក្ខណៈពិសេសដែលធ្វើអោយម៉ូយមកញ៉ាំហើយសរសើរមិនដាច់ពីមាត់នោះគឺដោយសារតែលតឆា មីឆា និងនំគូឆាយត្រូវបានចម្អិនភ្លាមៗក្ដៅ និងមានទឹកត្រីដ៏មានរសជាតិផ្សំគ្រឿងយ៉ាងពិសេសពីម្ចាស់ហាងផ្ទាល់តែម្ដង គឺថាត្រូវជាតិគ្នាខ្លាំងញ៉ាំហើយជក់មាត់ជីបៗ។

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)

កន្លែងឆ្ងាញ់បែបនេះកុំភ្លេចមកសាកណា ព្រោះថាគាត់លក់ដាច់សឹងអីមួយថ្ងៃលតអស់ពី៣០ ទៅ ៤០គីឡូ នំគូឆាយ៥០០ ទៅ ៦០០នំ មីកញ្ចប់២ ទៅ ៣កេស និងមីគីឡូ ៣ ទៅ ៤គីឡូឯណោះ។ លក់ដាច់ចឹងៗអី ថាមិនឆ្ងាញ់កើតដែរ ហើយបើថានៅតែមិនជឿទៀតអាចមកញ៉ាំថ្ងៃនេះមក ហាងគាត់ចាប់បើកពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ក្នុងចន្លោះម៉ោងនេះមកញ៉ាំពេលណាក៏បាន?៕

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
លេខទូរសព្ទ៖ 017 26 30 11 / 012 45 31 83
ទីតាំង៖ ស្ថិតនៅផ្លូវ១៧៨ ខាងជើងព្រះបរមរាជវាំង ជិតនឹងសារមន្ទីជាតិ

វីដេអូ៖