ធ្លាប់ស្រមៃបែបនេះមែនទេ? ពេលនេះលោកអ្នកអាចបំពេញក្ដីស្រម៉ៃរបស់ខ្លួនបានហើយ ដោយមិនចាំបាច់ជិះយន្តហោះចំណាយលុយដើរញ៉ាំតាមប្រទេសមួយៗទេ ព្រោះថាគ្រាន់តែមកដល់ហាង La Rosada Dessert Cafe អាចញ៉ាំបានម៉ាអ៊ែម ដែលមានបង្អែមល្បីៗឆ្ងាញ់ៗរសជាតិដើមពីប្រទេសបីផ្សេងគ្នាដូចជា ប្រទេសកូរ៉េ ជប៉ុន និងបារាំង។



តោះមុនអ្នកទាំងអស់គ្នាទៅញ៉ាំ ចាំAdmin បង្ហើបអោយស្គាល់ នឹងដឹងពីលក្ខណៈពិសេសរបស់បង្អែមដែលល្បីប្រចាំហាង La Rosada Dessert Cafe តិចចុះនោះគឺមានដូចជា ស្រ្ត៊ប័ររីឈីសខេកប៊ីងស៊ូ, ថូសទឹកឃ្មុំស៊ីប៊ូយ៉ា, ឆូកូឡេតឡាវ៉ា។ ចំពោះ ស្រ្ត៊ប័ររីឈីសខេកប៊ីងស៊ូ គឺមានរសជាតិដើមពីប្រទេសកូរ៉េ ជាប្រភេទទឹកកកព្រិលប៊ីងស៊ូ ត្រជាក់ ពិសេសម៉ត់ដូចព្រិល បន្ថែមជាមួយ នំឈីសខេក ដុតថ្មីៗជារៀងរាល់ថ្ងៃ និង ទឹកស្រោចស្ត្រ៊ប័ររី ពីផ្លែស្ត្រ៊ប័ររីពិតៗ ១០០%។ ចំណែកឯ ថូសទឹកឃ្មុំស៊ីប៊ូយ៉ា គឺរសជាតិដើមពីទីក្រុងស៊ីប៊ូយ៉ាប្រទេសជប៉ុន ជាប្រភេទ នំប័ុងទឹកឃ្មុំដុតថ្មីៗ សំបកក្រៅក្តៅស្រួយ ហើយទន់ល្អខាងក្នុង បន្ថែមជាមួយការ៉េមហូមម៉េដពីវ៉ាន់ឡាពិតៗ ហើយកាន់តែពិសេស Topping បន្ថែមជាមួយទឹកឃ្មុំស៊ីប៊ូយ៉ា។ រីឯ ឆូកូឡេតឡាវ៉ា រសជាតិដើមពីប្រទេសបារាំង ជាប្រភេទនំសូកូឡាដុតភ្លាមៗ ក្តៅៗ ហើយហូរសូកូឡាពីខាងក្នុង ដោយប្រើសូកូឡាពិតៗ ១០០%នាំចូលពី ប្រទេសបារាំងផ្ទាល់។



បន្ថែមពីនេះ ហាង LA ROSADA ក៏មានបង្អែម និងភេសជ្ជះជាច្រើនមុខទៀតផងដែរដូចជា ទឹកកកព្រិលប៊ីងស៊ូរសជាតិតែថៃ រសជាតិតែម៉ាត់ឆាជប៉ុន និង រសជាតិតែហូរឈីឆាជប៉ុន។ អូហូ សុទ្ធតែបង្អែមឆ្ងាញ់ៗ និងល្បីជុំវិញពិភពលោកចឹងអី មិនបបួលគ្នាមកញ៉ាំច្បាស់ជាគេងមិនលក់បក់មិនល្ហើយទេ។ សម្រាប់អ្នកដែលចង់មកញ៉ាំ ហាងLA ROSADA មានទីតាំងទល់មុខរបងវិទ្យាល័យបាក់ទូក ជិតសណ្ធាគារជូលីណា រឺក៏អាចធ្វើការកម្មង់យកទៅញ៉ាំនៅផ្ទះបានតាមរយះ Delivery App: Nham24, E-Gets & KESS Chat បានផងដែរ៕




ហាង La Rosada Dessert Cafe
លេខទូរសព្ទ៖ 016 622 622
ទីតាំង៖ ទល់មុខរបងវិទ្យាល័យបាក់ទូក ជិតសណ្ធាគារជូលីណា
(ចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់)
វីដេអូ៖