ជាដំណឹងល្អហ្មង សម្រាប់អ្នកកំពង់សោមព្រោះថាពេលនេះហាង Yummy Yummy ដែលជាហាងស៊ុបសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ទទួលបានការគាំទ្រខ្លាំងពីអតិថិជនពេលនេះបានមកបើកសាខាថ្មីលើទឹកដីខេត្តព្រះសីហនុ(កំពង់សោម) ថែមទាំងមានប្រម៉ូសិនយ៉ាងពិសេសបញ្ចុះតម្លៃ៣០% នៅថ្ងៃ២៤ ដល់ថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់ប្រម៉ូសិននេះគឺមានតែនៅសាខាខេត្តព្រះសីហនុ(កំពង់សោម)តែប៉ុណ្ណោះ ដែលមានទីតាំងនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ(ទល់មុខសាលាបច្ចេកទេស ដុនបូស្គូ)។



ហាង Yummy Yummy មានលក់ឈៀងម៉ៃមូយ៉ាងរសជាតិដើមពិតៗមកពីប្រទេសថៃ ហើយមិនត្រឹមតែមានឈៀងម៉ៃមូយ៉ាងតែប៉ុណ្ណោះទេ ក្នុងនោះក៏មានស៊ុបឆ្លាមរសជាតិដើមពីអ្នកកំពត សាច់អាំងទឹកកាពិរសជាតិដើមអ្នកសួង និងស៊ុបសូគីបែបថៃផងដែរ មុខម្ហូបទាំងអស់នេះជាមុខម្ហូបប្រចាំហាងទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ក្រៅពីនេះក៏មានមឹកអាំងទឹកឃ្មុំ ក្ដាមអាំងប័រ ភ្លាក្ដាមសេះ និងមានម្ហូបកុម្ម៉ង់ជាច្រើនមុខទៀត រួមទាំងស្រាបៀរឡាវថែមទៀតផង។



ម៉ោះៗ សុទ្ធតែរបស់ឆ្ងាញ់ និងមានរសជាតិដើមយ៉ាងពិសេសបែបនេះទៀត គួរណាស់មកញ៊ាំមួយឈុតពីរអោយបានឆ្ងាញ់មាត់ហើយណា ជាពិសេសអ្នកកំពង់សោម តែម្ដងមានប្រម៉ូសិនពិសេសចឹងទៀតមកវឺតៗមកណានៅថ្ងៃ២៤ ដល់ថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២០៕






ហាង Yummy Yummy
លេខទូរសព្ទ៖ 095 636 686 / 096 2222 233
ទីតាំង៖ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ(ទល់មុខសាលាបច្ចេកទេស ដុនបូស្គូ)
វីដេអូ៖