អាហារសម្រន់ងាយៗ លឿនរហ័សចូលញ៊ាំស្រួលចិត្ត ជាប់ផ្លូវចិញ្ចើមផ្លូវ ញ៊ាំជុំគ្នាជាមួយមិត្តភក្តិ អស់លុយតិច ហើយបានឆ្អែតគ្រប់គ្នា សំខាន់សម្បូរមុខម្ហូបញ៊ាំទៀត មកទីនេះបាន ផ្ទះលឿង នៅជិតសាលាភូមិន្ទវិចិត្រសិល្បៈ ដើរតិចដល់ល្មម។



ជាមិត្តភក្តិគ្នា ទម្លាប់សឹងតែគ្រប់គ្នាទៅហើយ អោយតែទំនេរពីការសិក្សា ឬមិនចេញពីធ្វើការងារម្តងៗ តែងតែណាត់គ្នា ទៅរកញ៊ាំអីម្តងម្កាល យ៉ាងតិច១សប្តាហ៍ចាប់ពី ២ ទៅ៣ដងដែរ មិនដែលខកខានទេ តែភាគច្រើនមិនដឹងថាទៅទីណា ហើយញ៊ាំទៅមិនសូវអស់លុយច្រើន តែមិនអីទេ ដំណោះស្រាយមាន សម្រាប់អ្នកដែលមិនធ្លាប់បានស្គាល់ ហាង ផ្ទះលឿង អាចមកសាកល្បងបានណា៎ ព្រោះទីនេះសម្បូរអាហារសម្រន់ច្រើនមុខណាស់ ស្លាប់មាន់អាំង ពងមាន់អាំង សាច់គោអាំង ប្រហិតអាំង កង្កែបអាំង ផ្សិតបំពង ងាវស្រុះ ពងទាកូន…នៅមានច្រើនទៀត តែប្រាប់ប៉ុណ្ណឹងបានហើយ អ្វីដែលសំខាន់មួយទៀតនោះ គឺតម្លៃ ធូថ្លៃ ១នាក់មានតែ ៥ពាន់ ទៅ១មុឺន ជុំគ្នាញ៊ាំបានមួយឆ្អែត។



និយាយទៅ ឆ្លៀតពេលណាទំនេរ រកណាត់មិត្តភក្តិទុកអោយហើយ នំាអោយស្គាល់កន្លែងថ្មីម្តង ហើយបើថាពិបាកទេ ទៅសាកមុនក៏មាន អោយដឹងថារសជាតិ និងការចំណាយអស់ប៉ុន្មាន ស្រួលពេលបបួលគ្នាទៅដឹងច្បាស់។ ចឹងកុំភ្លេចណា ហាង ផ្ទះលឿង ។



ហាង ផ្ទះលឿង
លេខទូរសព្ទ៖ 099 62 28 62
ទីតាំង៖ ផ្លូវ 19 ជិតសាលាភូមិន្ទវិចិត្រសិល្បៈ
វីដេអូ