នំបីជ្រុង មួយ១៥០០៛ រសជាតិឆ្ងាញ់ប្លែកមានតែមួយគ្មានពីរ?

ហាង នំបីជ្រុងអ៊ុំងួន

0
1383

នំបីជ្រុង មានអ្នកស្គាល់អត់? សម្រាប់យុវវ័យប្រហែលជាមានមិនច្រើនទេដែលស្គាល់ ព្រោះថាមិនសូវជាសម្បូរអ្នកលក់ប៉ុន្មានទេ តែពេលនេះAdmin ស្គាល់កន្លែងមួយដែរមានលក់នំនេះរយៈពេល៥០ឆ្នាំហើយ គិតមកដល់បច្ចុប្បន្នដែរគ្រប់គ្នាគួរតែមកសាកភ្លក្សរសជាតិនោះគឺនៅហាង នំបីជ្រុងអ៊ុំងួន ។

ហាង នំបីជ្រុង
ហាង នំបីជ្រុង
ហាង នំបីជ្រុង

ហាង នំបីជ្រុងអ៊ុំងួន ចាប់ផ្ដើមលក់នំបីជ្រុង នេះចាប់តាំងពីឆ្នាំ១៩៧០ មកម្ល៉េះ ហើយនំនេះគឺបានច្នៃប្រឌិតឡើងដោយលោកអ៊ុំម្ចាស់ហាងផ្ទាល់តែម្ដងដែរចាប់ផ្ដើមលក់ដំបូងមានតែ២រសជាតិប៉ុណ្ណោះ សម្រាប់ពេលនេះលោកអ៊ុំបានបង្កើត២រសជាតិបន្ថែមទៀតដើម្បីបំពេញតំរូវការរបស់អតិថិជនក្នុងនោះមាន៖​ ស្នូលដូង ស្នុលត្រាវ ស្នូលសណ្ដែកលឿង និងស្នូលសណ្ដែកក្រហម។ ក្រៅពីនំ៣ជ្រុង ហាង នំបីជ្រុងអ៊ុំងួន ក៏មានលក់តែផ្កាឈូករ័ត្ន និងពងមាន់ស្លឹកតែសុខភាពផងដែរ។

ហាង នំបីជ្រុង
ហាង នំបីជ្រុង

តោះសម្រាប់អ្នកដែរមិនធ្លាប់បានញ៊ាំកុំភ្លេចមកសាកណាព្រោះថារសជាតិគឺឆ្ងាញ់ប្លែកណាស់ ហើយជាពិសេសសម្រាប់អតិថិជនចាស់ៗដែរជាម៉ូយពីមុនកុំភ្លេចមកជួយគាំទ្របន្ត។ ចំពោះទីតាំងហាង នំបីជ្រុងអ៊ុំងួន ស្ថិតនៅលើផ្លូវ៤០២ ក្បែរទូតចិន ចាប់បើកលក់ពីម៉ោង៩ព្រឹកដល់ម៉ោង៦ល្ងាច រីឯទីតាំងនៅអូរឫស្សីផ្ទះលេខ24​ ផ្លូវ170​ លោកអ៊ុំលក់ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៦ល្ងាច និងទីតាំងផ្លូវសុកហុក កែងផ្លូវ១៧០ អ៊ុំលក់ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៨យប់។ អ្វីដែរពិសេសហាង នំបីជ្រុងអ៊ុំងួន ក៏មានទទួលការកុម្ម៉ង់ផងដែរតាមរយៈទូរសព្ទលេខ098 222 738 រឺតាមរយៈFB ហាងនំបីជ្រុងអ៊ុំងួន ៕

ហាង នំបីជ្រុង
ហាង នំបីជ្រុង
ហាង នំបីជ្រុង
ហាង នំបីជ្រុង

ហាង នំបីជ្រុងអ៊ុំងួន
លេខទូរសព្ទ៖ 098 222 738 / 078 233 558
ទីតាំង៖ ស្ថិតនៅលើផ្លូវ៤០២ ក្បែរទូតចិន

វីដេអូ៖