ចូលចិត្តញ៉ាំសាច់អាំងមែនទេ? ពេលនេះAdmin មានដំណឹងល្អណា គឺថាហាង GrillHouse BBQ & Beer ដែលជាហាងមានសាច់អាំង៣រសជាតិ មានប្រម៉ូសិនពិសេសលើឈុតសាច់អាំងបញ្ចុះតម្លៃរហូតដល់៥០% ជូនអតិថិជនជាទីគាប់ចិត្ត។ សម្រាប់ប្រម៉ូសិនដ៏ពិសេសនេះគឺមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។



ហាង GrillHouse BBQ & Beer មានសាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹងតាមចំណូលចិត្ត។ បើនិយាយពីសាច់ និងគ្រឿងសមុទ្រគឺស្រស់ៗល្អ សម្រាប់សាច់គឺមានសាច់គោខ្មែរ សាច់គោអាមេរិក សាច់គោជប៉ុន និងសាច់គោអូស្ត្រាលី រីឯគ្រឿងសមុទ្រក៏មានកាំប្រម៉ាសមុទ្រដែលគេកំពុងពេញនិយមកផងដែរ ហើយចំនុចពិសេសមួយទៀតនោះ គឺបរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ។



ហើយនៅពេលដែរនិយាយរឿងញ៊ាំសាច់អាំង ម្នាក់ៗច្បាស់ជានឹកគិតថាខ្លាចមានផ្សែងហុយខ្លាំងមានក្លិនមិនល្អជាប់ខ្លួនហើយមែនអត់? កុំបារម្ភព្រោះថានៅខាងក្នុងនៃជាន់ផ្ទាល់ដីហាង GrillHouse BBQ & Beer គឺបានបំពាក់ម៉ាស៊ីនបឺតផ្សែង ដែលមិនធ្វើអោយប៉ះពាល់ ក៏ដូចជារំខានដល់ការទទួលទានរបស់លោកអ្នកឡើយ៕





ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី
វីដេអូ៖