គ្រាន់តែលឺឈ្មោះ និងឃើញរូបរាងគុយទាវមួយចាននេះលោកអ្នកប្រាកដជាឆ្ងល់ហើយមែនទេ? ថាតើវាមានរសជាតិយ៉ាងម៉េច ហើយសួរទៀតថាឆ្ងាញ់អត់ពណ៌ផ្កាឈូកចឹង? ចម្លើយគឺ “ឆ្ងាញ់ណាស់ ទាំងរសជាតិទឹកស៊ុប និងសាច់សុទ្ធតែល្អ ហើយល្អសំរាប់សុខភាពថែមទៀតផង” ។ និយាយពីរសជាតិវិញគឺ ក្រុមការងារយើងភ្លក្សផ្ទាល់តែម្តង ពេលដែលដាក់ចូលមាត់ទៅមានអារម្មណ៍ ថាប្លែកពីស៊ុបដទៃ ហើយក្លិនទៀតសោតក៏ឈ្ងុយ និយាយរួម ឆ្ងាញ់តែម្តង។


ទឹកស៊ុបគឺផ្តោតសំខាន់លើរសជាតិ និងមិនមានប្រើប៊ីចេងអោយប៉ះពាល់សុខភាពថែមទៀតផង។ សំរាប់តម្លៃវិញ គុយទាវទឹកផ្កាឈូក យិនតាហ្វូ នេះ១ចាន ១២០០០រៀល៕
ហាង JJ Noodle
ទូរស័ព្ទៈ 011 961363 | 097 71 71 112
អាស័យដ្ឋានៈ #6, ផ្លូវ 566, សង្កាត់បឹងកក់២, ខ័ណ្ឌទួលគោក
ចាប់បើកលក់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៨យប់