អ្នកណាខ្លះឲ្យតែព្រឹកឡើងដឹងតែនឹកឃ្លានបាយស្រូប ដើររកទិញញ៉ាំរាល់ព្រឹក? ចូលចិត្តបែបនេះមកតាម Admin ដឹងតែមិនខកបំណងហ្មងនិយាយពីថារសជាតិឆ្ងាញ់ហើយ កំពុងតែមានប្រម៉ូសិនពិសេសទិញ ៣ប្រអប់ ថែមជូន ១ប្រអប់ ថែមទៀត។



លឺថាកន្លែងឆ្ងាញ់ហើយមានប្រម៉ូសិនបែបនេះទៀត ច្បាស់ជាចង់ស្គាល់ហើយមែនអត់? ម៉ោះៗ ចែកគ្នាស្គាល់បាយស្រូបមួយកន្លែងនេះមានឈ្មោះថា Bai Je Vy ដែលមានទីតាំងស្ថិតនៅលើផ្លូវប៉ូទ្បារីស គំរោង 7 បូរី ប៉េងហួត ដឺស្តាផ្លាទីនីមមឺហ្គឺរៀន2 (ទល់មុខសាលារៀន សៅប្រីត) សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ និយាយមិនអួតទេបាយស្រូបនៅទីនេះរសជាតិពិតជាឆ្ងាញ់ពិតមែនទាំងសាច់ និងទឹកស្រូបគឺថាជាតិហ្មង។ អ្នកទាំងអស់គ្នាចង់ញ៉ាំអាចមកកម្ម៉ង់ញ៉ាំបានចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១រសៀល ហើយសម្រាប់អ្នកដែលចង់កម្ម៉ង់ច្រើនប្រអប់សម្រាប់កម្មវិធីផ្សេងៗផងដែរ។


តោះៗ បើជាហ្វេនបាយស្រូបពិតប្រាកដពិតជាមិនអាចរំលងកន្លែងនេះទេណា ជាពិសេសក្នុងឱកាសកំពុងមានប្រម៉ូសិនបែបនេះទៀតបើមិនបានមកទិញញ៉ាំពិតជាស្ដាយ ៣ប្រអប់ ថែមជូន ១ប្រអប់ ឯណោះចាំអីទៀត?៕



Bai Je Vy
លេខទូរសព្ទ៖ 012 38 55 77
ទីតាំង៖ ស្ថិតនៅលើផ្លូវ ប៉ូទ្បារីស គំរោង7 បូរីប៉េងហួតដឺស្តាផ្លាទីនីមមឺហ្គឺរៀន2(ទល់មុខសាលារៀន សៅប្រីត) សង្កាត់និរោធ ខណ្ឌច្បារអំពៅ
វីដេអូ៖