បើយើងមកនិយាយពីនំរបស់ខ្មែរយើងវិញ មាននំច្រើនណាស់ដែលអ្នកខ្លះនៅមិនទាន់ដឹង ស្គាល់ ឃើញ ពីរបៀបធ្វើ ចឹងថ្ងៃនេះយើងសូមលើកយកវីដេអូមួយដែល កញ្ញា មាន សូនីតា បានចុះទៅថតដោយផ្ទាល់នូវរបៀបធ្វើនំកង មកបង្ហាញជូនលោកអ្នកទស្សនាទាំងអស់គ្នា។

ទីតាំងដែលកញ្ញាបានចុះទៅថតគឺ ស្ថិតនៅភូមិព្រែកតុំ ស្រុកទឹកឈូ ខេត្តកំពត នៅផ្ទះលោកយាយម្នាក់ដែលគាត់លក់នំកងនេះ ១០ឆ្នាំមកហើយ តោះ! ចឹងទៅមើលទឹកដៃ និងរបៀបធ្វើនំកងត្រួសៗពីលោកយាយ ជាមួយ រាជនីក្រម៉ាទាំងអស់គ្នា…
ប្រភពវីដេអូ៖ MeanSonyta/kh