ក្រុមហ៊ុនស្មាតហ្វូន Huawei (Huawei Consumer Business Group) បានធ្វើការសម្ភោធនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ P9 និង P9 Plus ដ៏ធំអស្ចារ្យនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ក្រោមកិច្ចសហការជាមួយ Leica កាមេរ៉ាភ្លោះនៅលើP9 នឹងនាំយកនូវបទពិសោធន៍នៃការថតរូបលើស្មាតហ្វូនដ៏ថ្មីសន្លាងទៅកាន់ឆាកអន្តរជាតិ ។
P9 ជាស្មាតហ្វូនដំបូងបំផុតដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកាមេរ៉ាដ៏ល្បីឈ្មោះទូទាំងពិភពលោកគឺ Leica Camera AG ។ កាមេរ៉ាភ្លោះរបស់P9 នឹងនាំមកនូវបទពិសោធន៍នៃ ការថតរូបបែបថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមក ពោលគឺ អនុញ្ញាតឲ្យ អ្នកប្រើប្រាស់ស្មាតហ្វូន អាចផ្តិតយកពណ៌រូបភាព និងពណ៌សខ្មៅ ក្នុងកម្រិតភ្លឺច្បាស់ត្រជាក់ភ្នែក និងមានភាពលេចធ្លោតែម្តង។
លោក Richard Yu អគ្គនាយកជាន់ខ្ពស់ក្រុមហ៊ុនស្មាតហ្វូន Huawei ( Huawei Consumer Business Group ) បានថ្លែងថា “Huawei មានក្តីរំភើបរីករាយឥតឧបមាក្នុងឱកាសដាក់បញ្ចេញស្មាតហ្វូនម៉ូដែល P9 របស់ខ្លួន តាមរយៈបទពិសោធន៍នៃការថតរូបដ៏វិសេសវិសាល និងល្អដាច់គេជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា Leica ដែលជាក្រុមហ៊ុននាំមុខគេផ្នែកផលិតកាមេរ៉ាទាំង analogue និង Digital មានអាយុកាលច្រើនជាង ១០០ ឆ្នាំមកហើយ។ ឥឡូវនេះ អ្នកអាចប្រើ P9ដើម្បីថតរូបដែលមានកម្រិតរូបភាពច្បាស់គ្មានគូប្រៀបខុសប្លែកពីកាមេរ៉ាស្មាតហ្វូនដទៃ ជាមួយនឹងរូបរាងទូរស័ព្ទដ៏ប្រណីតទាក់ភ្នែក ព្រមទាំងមានសមត្ថភាពខ្លាំងទៀតផង ។
ដោយសហការជាមួយក្រុមហ៊ុន Leica Camera AG ស្មាតហ្វូន P9 នាំមកជូនអ្នកគាំទ្រ Huawei នូវគុណភាពខ្ពស់មិនអាចប្រកែកបាន ទាំងផ្នែក Hardware និងប្រព័ន្ធដំណើរការ ព្រមទាំងកម្មវិធីទូរស័ព្ទ ចាប់តាំងពីស្រទាប់កែវរបស់កាមេរ៉ា (Optical Lenses) រហូតដល់ អង្គញាណ (sensors) និងសមត្ថភាពនៃការចាប់រូបភាព ដែលចំនុចទាំងនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់មានភាពភ្ញាក់ផ្អើល នឹងគុណភាពរូប ដែលចាប់ពីកាមេរ៉ារបស់ P9 ជាក់ជាមិនខាន។
គ្រប់រូបភាពទាំងអស់ដែលចាប់ដោយកាមេរ៉ា P9 សុទ្ធតែផ្សាភ្ជាប់នូវអនុស្សាមិនអាចបំភ្លេចបាន និងពណ៌មើលទៅត្រជាក់ភ្នែក ដែលជាលក្ខណៈពិសេសធ្វើឲ្យ Leica លេចធ្លោ។ អ្នកប្រើប្រាស់ អាចជ្រើសរើសស្ទាយ៍ហ្វីល៣ប្រភេទ (Film Modes) គឺ ស្តង់ដា ពណ៌ច្បាស់បែបធម្មជាតិ (Vivid Colors) និងពណ៌រលោង (Smooth Colors) ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសស្ទាយ៍ពណ៌សនិងខ្មៅ (monochrome) ដើម្បីចាប់យករូបភាពបែបសនិងខ្មៅដ៏ភ្លឺច្បាស់ មានកម្រិតជម្រៅរូបភាពធ្ងន់ និងមានគុណភាពរូបធំនិងច្បាស់ថែមទៀតផង។
លោក Oliver Kaltner អគ្គនាយកក្រុមហ៊ុន Leica Camera AG ថ្លែងថា យើងបាននឹងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ របស់យើងជាមួយ Huawei ដើម្បីផ្តល់នូវបទពិសោធន៍នៃការថតរូបលើស្មាតហ្វូន ដែលមិនអាចបំភ្លេចបាន ដល់អតិថិជន ទាំងអស់របស់យើង ។
P9 ដែលមានទំហំផ្ទុក 64GB មានពណ៌មាសដ៏ភ្លឺរលោង ដែលជាស្តង់ដាពណ៌តួទូរស័ព្ទលេចធ្លោមួយ ជាមួយនឹងតួផ្នែកខាងក្រោយ ធ្វើពីដែកពណ៌មាសភ្លឺរលោងឆ្នូតតូចៗទាក់ភ្នែកបំផុត ។ លើសពីនេះទៅទៀត បើក្រឡេកទៅមើល P9 ពណ៌សរលោងវិញគឺរលោងជាងថ្នាំឡានតម្លៃថ្លៃៗកប់ពពកទៅទៀត ដែលវាចាំងរំលេចរាល់ពន្លឺទាំងអស់ដែលចាំងជះមកលើទូរស័ព្ទនេះ តែឆ្នូតនីមួយៗនៃចំណាំងផ្លាតដែលជះពីតួស្មាតហ្វូននេះទៅវិញនោះ ធ្វើឲ្យពណ៌នៅលើទូរស័ព្ទនេះកាន់តែអស្ចារ្យថែមទៀត។
P9 ត្រូវបានផលិតឡើងដើម្បីសមត្ថភាពដំណើរការខ្ពស់ និងមានល្បឿនលឿនបំផុតទាំងដំណើរការ និងការប្រើអ៊ិនធើណិត ដែលជាចំនុចធ្វើឲ្យ Huawei ទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន។ ជាមួយនឹងអេក្រង់ទំហំ 5.2 អ៊ីញ និងកម្រិតភាពច្បាស់ដល់ទៅ 1080 ភិកស៊ែល (Pixels) ស្មាតហ្វូន P9 ដំណើរការលើអង្គចងចាំជំនាន់ថ្មីប្រភេទ Kirin 955 2.5GHz 64-bit ARM-based Processor ដែលជាធ្វើឲ្យ P9 ក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពដំណើរការលឿនបំផុតនាំមុខគេ ហើយប្រើថ្មទំហំ3,000mAh កាន់ជាប់បានយូរធ្វើឲ្យស្មាតហ្វូននេះជាស្មាតហ្វូនដ៏ល្អបំផុតទាំងផ្នែកសមត្ថភាព និងថាមពលថ្ម។ ទន្ទឹមនឹងនេះ បើយើងងាកមកមើល P9 Plus ឯណេះវិញ គឺមានទំហំអេក្រង់ដល់ទៅ 5.5 អ៊ីញ ប្រភេទ 3D Touch និងទំហំថ្មធំជាង P9 ចំនួន 400mAh គឺ 3,400mAh។ P9 Plus មាននូវជម្រើសប្រភេទសាកថ្មល្បឿនលឿនគឺ dual-IC ដែលអាចប្រើបានដល់ទៅ៦ម៉ោងសម្រាប់ការសាកថ្មរៀងរាល់ ១០នាទីម្តង។
ស្មាតហ្វូនទាំង២ស៊េរីនេះផ្តល់នូវមុខងារអស្ចារ្យគ្មានគូប្រៀបដូចគ្នា ដោយរួមមានទាំងអង់តែនបង្កប់ចំនួន៣ ដែលជាប្រភេទ virtual-triple-antenna ត្រូវបានផលិតឡើងសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនដែលចង់បានការតភ្ជាប់ល្បឿនលឿនទាំងអ៊ិនធើណិតពីស៊ីមកាត និង Wi-Fiដើម្បីផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់អ៊ិនធើណិតលើស្មាតហ្វូតដែលមានល្បឿនលឿនបំផុតមិនថាអ្នកនៅទីណានោះទេ។ P9 និង P9 Plus ក៏មានប្រព័ន្ធសុវត្ថិភាពខ្ពស់ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងឯកសារសំខាន់ៗដែលផ្ទុកលើស្មាតហ្វូនទាំងនេះផងដែរតាមរយៈបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនាំមុខគេរបស់ Huawei ផងដែរ។ អង្គញាណសម្គាល់ក្រយ៉ៅដៃនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការកែប្រែតាមចំណង់ចំណូលចិត្តរបស់ខ្លួន និងធ្វើការការពារស្មាតហ្វូននេះបានយ៉ាងល្អប្រសើរ ដោយកាត់បន្ថយការលួចបន្លំ ឬការព្យាយាមជ្រែកចូលឆែកឆេរទូរស័ព្ទដោយប្រការណាមួយផងដែរ ខណៈដែលបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនេះធានាថា អ្នកប្រើប្រាស់អាចធ្វើការការពារ P9 ឬ P9 Plus បានដោយសុវត្ថិភាពគួរជាទីទុកចិត្ត និងរហ័សបំផុត ៕