រូបរាងអស្ចារ្យ Honor 8 កាមេរ៉ាភ្លោះ របស់ Huawei

Huawei Honor 8 Commercial

0
1281

Huawei Honor 8 ដែលគេទើបតែប្រកាសចេញផ្លូវការថ្មីៗ នៅឯប្រទេសចិន ដែលមានអេក្រង់របស់ វាមានទំហំ 5.2 អ៊ីង ប្រភេទ IPS-NEO LCD ដែលអាចបង្ហាញ រូបភាពបាន ក្នុងកម្រិត Full HD 1080 x 1920  មានកាមេរ៉ាភ្លោះទំហំ 12 មេហ្គាភិចសែល  ហើយរូបភាព ទូទៅវិញ វាមាន Aperture ត្រឹម f/ 2.2 និងមានកាមេរ៉ាមុខ ទំហំ 8 មេហ្គាភិចសែល វាមាន Aperture ត្រឹម f/ 2.4 ដែលសម្រាប់អ្នកដែលចូលចិត្តថត selfie។

Huawei Honor 8 Huawei Honor 8 Huawei Honor 8 Huawei Honor 8

ចំពោះទំហំ រ៉េម 4GB  ស៊ីភីយូ របស់វា ជាប្រភេទ Octa-core ដែលមាន ល្បឿន 2.3Ghz និង 1.8Ghz ដែលមានទំងន់ 170 ក្រាម ប្រើប្រាស់នូវ Android OS, v6.0 (Marshmallow) និងមានពណ៌ច្រើនសម្រាប់ជ្រើសផងដែរ ហើយចំនុចពិសេសមួយទៀតនោះគឺវាមាន ខ្នងខាងក្រោយ ជាកញ្ចក់ ដែលមានពណ៌ប្លែកៗជាច្រើនសម្រាប់ជ្រើសរើស។