អ្នកដែលបានអានចំណងជើងនេះប្រាកដជាឆ្ងល់ហើយថា យី! មុខម្ហូបនេះយ៉ាងម៉េចចេះបានដល់ថ្នាក់ ឈ្លក់ចិត្ត ស្អិតដៃ។ ចឹងសូមបកស្រាយថា ឈ្លក់ចិត្តនោះយើងចង់សំដៅទៅលើក្លិនរបស់ម្ហូបមួយមុខប្រចាំត្រកូលរបស់ហាង Best Food នោះគឺ គ្រឿងសមុទ្រឆាដាក់ធុង ដោយសារក្លិនរបស់ម្ហូបនេះធ្វើអោយលោកអ្នកឈ្លក់ ឆួលក្លិនម្ទេសនិងគ្រឿងផ្សំផ្សេងទៀត ពេលដែលចុងភៅចំអិនភ្លាមៗ នៅហ្នឹងមុខលោកអ្នកតែម្តង។


បន្ទាប់ពីឆាលាយគ្រឿងដាក់បន្លែ បូកជា គ្រឿងសមុទ្រចំរុះសព្វគ្រប់ រួចនោះចុងភៅបានប្រើនូវគំនិតច្នៃប្រឌិតថ្មីដើម្បីអោយប្លែក ដោយមិនប្រើចានសំរាប់ដាក់ម្ហូបនោះទេ បែរជាប្រើធុងជំនួសវិញដើម្បីបង្វែរអារម្មណ៍អតិថជនអោយចាប់អារម្មណ៍លើម្ហូបរបស់ខ្លួន។
ងាកមកមើលលើតុអង្គុយញ៉ាំវិញ ម្ហូបដែលរៀបចំរួចអ្នកលើកម្ហូបហ្នឹងយកធុងដែលដាក់គ្រឿងសមុទ្រឆាដាក់ធុងពេញនោះ មកចាក់ដាក់លើកំរាលថង់មួយ រួចអ្នកញ៉ាំទាំងអស់នឹងទទួលបានអារម្មណ៍ប្លែកមួយទៀតនោះគឺ អនាម័យនៃការញ៉ាំដោយត្រូវពាក់ស្រោមដៃ និងអៀមការពារសំលៀកបំពាក់គ្រប់គ្នា។
ស្តាប់ទៅក៏សប្បាយដែរទាំង ក្រុមការងារយើងដែលចុះទៅថតផ្ទាល់ក៏ធ្វើអោយអារម្មណ៍ពួកគាត់សប្បាយម៉ង សប្បាយមែនជាមួយម្ហូបនេះ កុំភ្លេចសាកល្បងណា!!!… អូ៎ភ្លេចប្រាប់សំរាប់តម្លៃ ឈុតតូចត្រឹមតែ ២០០០០៛ តែប៉ុណ្ណោះ ឯទីតាំងវិញគឺនៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម តែបើលោកអ្នករកមិនឃើញម៉េចម៉ាអី Call ទៅលេខនេះម៉ងទៅណាៈ 010 61 61 66 | 092 61 61 66 ។

