បើយោងតាមសារព័ត៌មាន Daily Record បាននិយាយថា ក្រុមសេះបង្កង Juventus បានយល់ព្រមសំរាប់ តំលៃខ្លួន 110លានផោន សំរាប់ការផ្ទេរកីឡាករ Pogba ទៅកាន់ទឹកដី Old Trafford វិញ។ ព័ត៌មាននៃការ ផ្លាស់ប្តូរនេះ ត្រូវបានពិភាក្សាគ្នាអស់រយៈពេលច្រើនសប្តាហ៍កន្លងមក។

ចុងបញ្ចប់នេះ គឺក្រុមបិសាច ក្រហម ត្រូវតំរូវអោយបង់ប្រាក់ ៣០ភាគរយៈទៅអោយ Mino Raiola ដែលជាភ្នាក់ងារក្នុងការចរចារផ្ទេរ កីឡាករ Pogba។ ដូច្នេះ លោក Jose Mourinho ត្រូវបង់ប្រាក់ 25,1លានផោនអោយទៅ Raiola និង 83,8 លានផោនទៅកាន់ Juventus។