Resident Evil ដែលជាប្រភេទរឿងបាញ់ប្រហាររវាងមនុស្ស នឹងខ្មោចដែលបានឆ្លងវីរុសម្យ៉ាង។ ហើយរឿង នេះ បានចេញជាច្រើនវគ្គរួចមកហើយ។ ប៉ុន្តែមិនទាន់មានអ្នកណាដឹងថា រឿងនេះនឹងចេញវគ្គថ្មីទៀត នៅពេលណានោះទេ។ ហើយឥលូវនេះ ព័ត៌មានសំរាប់ការចេញនៅវគ្គថ្មីរបស់រឿង Resident Evil គឺជាផ្លូវការហើយ។

រឿងវគ្គថ្មីនេះ គឺ Resident Evil: The Final Chapter ដែលនឹងចេញអោយដាក់បញ្ចាំងនៅរោងភាពយន្តក្នុងថ្ងៃទី 27 ខែមករា ឆ្នាំ 2017។ ចំពោះរឿងនេះ គឺ Alice បានសហការណ៍ជាមួយក្រុមការងារ របស់ខ្លួនដើម្បីប្រយុទ្ធ នឹងអង្គការឆត្រ័ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Albert Wesker ហើយក៏ជាអ្នកបង្កើតជំងឺ និងធ្វើអោយឆ្លងទៅកាន់ប្រជាជន។ ខាងក្រោមនេះ ជាវីដេអូនខ្លះៗស្តីអំពីវគ្គ The Final Chaper។
