រំភើបចិត្តតិចអី​ បើសុំរៀបការបែបនេះ

He Zi & Qin Kai -Rio 2016

0
1310
He Zi & Qin Kai

ការស្រលាញ់គ្នារវាងមនុស្សពីរនាក់ ដើម្បីថែរក្សាក្តីស្រលាញ់មួយអោយបានស្ថិតស្ថេរវាពិតជាមិនងាយស្រួលឡើយ។ ដោយឡែកសំរាប់កីឡាករនិងកីឡាការនី អូឡាំពិក២០១៦ នេះបានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលដោយសារកីឡាករពីររូបបានបង្ហាញសេចក្តីស្រលាញ់ពួកគេនៅកំឡុងបញ្ចប់ការប្រកួតរបស់ពួកគេ។

 He Zi & Qin Kai

ចាត់ទុកជាសំណាងរបស់នាង He Zi កីឡាការិនីលោតទឹកចិនដែលក្រោយពីឈ្នះមេដាយប្រាក់អូឡាំពិក២០១៦លើវិញ្ញាសាលោតទឹកកម្ពស់៣ម៉ែត្រ កាលពីថ្ងៃទី១៤ សីហា នាងទទួលបានចិញ្ចៀនភ្ជាប់ពាក្យពីលោក Qin Kai ជាគូស្នេហ៍មិត្តរួមក្រុមដែលលុតជង្គង់សុំរៀបការនៅក្នុងពិធីបំពាក់មេដាយនៅចំពោះមុខមហាជនជាច្រើនពាន់នាក់ ។

 He Zi & Qin Kai

លោក Qin Kai និងនាង He Ziបានទាក់ទងគ្នារយៈពេល៦ឆ្នាំមកហើយមុនពេលលោកQin Kai អាយុ៣០ឆ្នាំសុំនាងរៀបការ។ ក្រោយពីយល់ព្រមទទួលសំណើនិងការឱបថើបពីគូស្នេហ៍ នាង He  Zi បានថ្លែងប្រកបដោយក្ដីរំភើបថា ៖«ខ្ញុំមិនបានដឹងមុនថា គាត់សុំខ្ញុំរៀបការនៅពេលនេះសោះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងដោយមិននឹកស្មានថា ខ្ញុំមានឱកាសពាក់ឈុតកូនក្រមុំបានលឿនបែបនេះទេ » ។

 He Zi & Qin Kai

សុមទស្សនាវីដេអូខាងក្រោមតើមានទិដ្ធភាពបែបណា ។

https://www.youtube.com/watch?v=w0p8R35jVUU

ប្រភព៖ YouTube Channel 中国广西电视台官方频道 China GuangXi TV Official Channel——第一书记透明慈善捐助火热来袭 【欢迎订阅】

https://www.youtube.com/watch?v=yUBBw-LZKRc

ប្រភព៖ YouTube Channel 里約奧運速遞Rio 2016