ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន Champion League ជើងទីមួយនៅវេលាម៉ោង 1:45នាទី រំលងអាធ្រាតយប់នេះ ។ ចំពោះក្រុមមេឃខៀវ Man City បានត្រៀមខ្លួនជាស្រេច បើកទ្វារផ្ទះស្វាគមន៍ក្រុម Real Madrid ហើយខ្លួនក៏បានប្រកាស អំពីកីឡាករសំខាន់គឺ Yaya Toure ត្រូវអវត្តមានសំរាប់ប្រកួតនេះ។ គួរបញ្ជាក់ផងដែរថា ក្រុម Man City ឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត Champion League ជាលើកដំបូងរបសខ្លួនក្រោយពីបានទំលាក់ក្រុម PSG របស់បារាំង ។

ដូច្នេះហើយថាតើ Man City អាចយកឈ្នះ Real Madrid បានអត់យប់នេះ ? ដែលខណៈការប្រកួតនេះ Ronaldo និង Benzema បានជាពីរបួសអាចចូលរួមប្រកួតបានវិញផងដែរ ។


5 ប្រកួតចុងក្រោយរបស់ Man City គឺ ឈ្នះ 4 និង ស្មើរ 1ប្រកួត ចំណែកក្រុម Real Madrid វិញគឺ ឈ្នះទាំង 5 ប្រកួតចុងក្រោយ ។

ការទស្សន៍ទាយជាសកលក៍បានបង្ហាញថាក្រុម Man City ប្រហែលជាមិនអាចយកឈ្នះទៅលើក្រុម Real Madrid បានឡើយ។ ចុះមតិរបស់អ្នកទាំងអស់គ្នាវិញគិតបែបណាចំពោះលទ្ធផលយប់នេះ ?
វីដេអូការប្រកួតចុងក្រោយរបស់ ក្រុម Man City vs PSG
វីដេអូការប្រកួតចុងក្រោយរបស់ ក្រុម Real Madrid vs Rayo