ជប៉ុនទំនើបដល់ថ្នាក់ ឡានបូម​លូក៏ធំក្លិនសូកូឡាដែរ

Deo-Magic

0
2013
Japanese sewage trucks now smell

ជប៉ុន៖  ចាប់ពីពេលនេះទៅ អ្នកបើកបរនៅទីក្រុងអូសាកាប្រទេសជប៉ុនមិនចាប់បាច់ខំបើកឡានគេចពីឡានបូលលូទៀតទេ ព្រោះវាលែងស្អុយទៀតហើយ។ ឥលូវនេះ ឡានទាំងនោះធុំក្លិនសូកូឡា។

Deo-Magic

ក្រុមហ៊ុនបួននៅទីក្រុងអូសាកាបានសហការគ្នាបង្កើតបានដំណោះស្រាយក្នុងការដោះស្រាយបញ្ហាក្លិនអាក្រក់របស់ឡានបូមលូ។ នៅប៉ុន្មានថ្ងៃមុននេះ ពួកគេបានប្រកាសថាបានរកឃើញដំណោះស្រាយហើយ ដោយធ្វើឲ្យឡានបូមលូមានក្លិនឈ្ងុយសូកូឡា។

04

ក្លិននោះត្រូវបានផលិតដោយក្រុមហ៊ុនទឹកអប់មួយឈ្មោះថា Yamamoto ដែលសហការជាមួយក្រុមហ៊ុនផលិតគ្រឿងឧស្សាហកម្ម Shikibo។ គេហៅវាថា “Deo-Magic” ឬក៏ “ក្លិនវេទមន្ត” ដែលក្លិននោះក៏អាចរកឃើញនៅតាមខោទឹកនោមកូនក្មេងផងដែរ។ គេចាក់វាលាយជាមួយទឹកលូក្នុងឡានដើម្បីឲ្យក្លិននោះចេញមកក្រៅសាយភាយពេលធ្វើដំណើរតាមដងផ្លូវ។

DSC_2034

គេឃើញមានការមិនពេញចិត្តពីសំណាក់មនុស្សមួយចំនួនដោយលើកឡើងថា វាអាចធ្វើឲ្យមានការខ្ពើមរអើមទៅលើសូកូឡាព្រោះវាមានពណ៌ដូចលាមកដែរ។ គេគួរតែយកក្លិនអ្វីផ្សេងមកដាក់ល្អជាង។

ប្រេងក្រអូបដាក់តាមឡានបូមលូនោះមានតម្លៃថ្លៃគួរសម ដែល២០លីត្រថ្លៃ៣៤៤ដុល្លា៕

ប្រភព៖ YouTube Channel 東邦車輛株式会社