ចម្លែក!លោកយាយអាយុ១០២ឆ្នាំ​ផឹកស្រាជក់បារីរាល់ថ្ងៃដោយគ្មានបញ្ហា

Maysie Strang

0
1238
Maysie Strang

ចក្រភពអង់គ្លេស៖  លោកយាយ Maysie Strang បានធ្វើឲ្យគេគ្រប់គ្នាមានសំនួរឆ្ងល់ពាក់ព័ន្ធពីផលអាក្រក់របស់បារី។ លោកយាយមិនបាននិយាយថា គាត់រស់នៅបានយូរបែបនោះដោយសារតែការជក់បារីអស់រយៈពេល ៧៥ឆ្នាំទេ តែវាហាក់បីដូចជាការជក់បារីមិនបានផ្តល់ផលប៉ះពាល់អ្វីទាំងអស់ដល់រូបគាត់។

Maysie Strang

លើសពីនេះទៅទៀត លោកយាយផឹកស្រាមួយកែវជារៀងរាល់ពេលមុនចូលគេង។ ក្រៅពីជក់បារីនិងផឹកស្រា លោកយាយក៏ជាអ្នកដែលចូលចិត្តញ៉ាំចេកដែរ។ គាត់ញ៉ាំចេកជារៀងរាល់ពេលបាយថ្ងៃ។

Maysie Strang

គាត់ចាប់ផ្តើមជក់បារីតាំងពីគាត់នៅជំទង់។ គាត់ជក់វាជាប់រហូតមកដល់ពេលគាត់បានចូលពេទ្យនៅ អាយុជាង ៩០ឆ្នាំដោយសារតែរបួសបាក់ភ្លៅ។ គ្រាន់តែពេលមកដល់ផ្ទះវិញភ្លាម គាត់ក៏ចាប់ផ្តើមទំលាប់ចាស់ដដែល។

Maysie Strang

អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយហួសចិត្តនោះគឺ ស្វាមីរបស់លោកយាយបានស្លាប់ចោលលោកយាយតា តាំងពីនៅអាយុ ៦៥ឆ្នាំ។ គាត់ធ្វើជាគ្រូកីឡា  តែហាក់បីចង់សើចណាស់ដែលអ្នកកីឡាស្លាប់មុនប្រពន្ធដែលជាអ្នកជក់បារីរ៉ាំរៃទៅវិញ៕

https://www.youtube.com/watch?v=eqZgMqDJGtQ

ប្រភព៖ YouTube Channel BBC NEWS AUDIO