ជឿអត់ ថាមានឈើថ្លាឆ្លុះដូចកញ្ចក់

TRANSPARENT wood

0
1516
Wood Mirror

ស៊ុយអែត៖ វាហាក់បីដូចជាមិនគួរឲ្យជឿទេ នៅពេលយើងលឺថាមានឈើថ្លាឆ្លុះដូចកញ្ចក់។ បន្ទាប់ពីការសិក្សាស្រាវជ្រាវអស់រយៈពេលច្រើនទសវត្សរ៍រួចមក ក្រុមអ្នកវិទ្យាសាស្ត្រនៅ KTH Royal Institute of Technology នាប្រទេសស៊ុយអែត បានរកឃើញវិធីសាស្ត្រសម្រាប់ធ្វើឲ្យឈើក្លាយទៅជាថ្លា ដែលវិធីនេះអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរទាំងស្រុងទៅលើផ្នែកស្ថាបត្យកម្មនិងបច្ចេកវិទ្យាថាមពលពីព្រះអាទិត្យ។

Wood Mirror Wood Mirror

តាមការបង្ហើបប្រាប់ពីអ្នកវិទ្យាសាស្ត្រទាំងនោះបានឲ្យដឹងថា ឈើថ្លាមានតម្លៃថោកនិងអាចយកមកកែឆ្នៃប្រើប្រាស់ឡើងវិញបាន ដែលវាអាចយកមកធ្វើជំនួសកញ្ចក់ដោយមានលទ្ធភាពអាចធ្វើកុំឲ្យអ្នកក្រៅមើលឃើញខាងក្នុងទៀតផង ព្រោះថាកម្រិតថ្លារបស់វាមិនដូចកញ្ចក់ទេ។ ណាមួយវិញទៀត គេក៏អាចយកវាទៅដាក់ជំនួសកញ្ចក់នៅលើបន្ទះសូឡាផងដែរ ព្រោះថាវាថោកជាកញ្ចក់ ហើយវាអាចកែច្នៃប្រើប្រាស់ឡើងវិញបាន។

Wood Mirror

វាមិនមែនជាឈើដែលដុះមកថ្លាស្រាប់នោះទេ។ វាគ្រាន់តែជាវិធីសាស្រ្តសម្រាប់បម្លែងឈើទូទៅឲ្យថ្លាតែប៉ុណ្ណោះ។ គេដកយកសារធាតុ Lignin ចេញពីក្នុងសាច់ឈើ ព្រោះថាសារធាតុនេះហើយដែលធ្វើឲ្យឈើមានភាពស្រអាប់មើលមិនឃើញធ្លុះ។ តែនៅពេលដែលគេដកសារធាតុនោះចេញហើយ ឈើនៅតែស្រអាប់អញ្ចឹងហើយឡើងពណ៌ស។ ដើម្បីឲ្យវាថ្លាបាន គេត្រូវថែមសារធាតុ Acrylic ទៅលើឈើនោះ។ ចុងបញ្ចប់ គេទទួលបានឈើមួយដុំដែលថ្លាស្រដៀងទៅនឹងកញ្ចក់៕

https://www.youtube.com/watch?v=OI2LrbVmryA

ប្រភព៖ YouTube Channel whatevvervideos