កុំជោរ! ឆ្កែក៏សាក់មិនអោយចាញ់ម្ចាស់វាដែរ

Dog’s face and ears tattooed

0
1425
Dog

ប្រេស៊ីល៖ សត្វឆ្កែមួយក្បាល ដែលមានស្នាមសាក់នៅលើមុខ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។ ម្ចាស់របស់វាដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Emerson Damasceno ត្រូវបានគេចោទប្រកាន់ថាធ្វើបាបសត្វ បន្ទាប់ពីបានបង្ហោះរូបវានោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក។ វាមានស្នាមសាកធំៗនៅ លើច្រមុះ ក្បែរភ្នែក និងនៅត្រចៀក។

Dog

បន្ទាប់ពីបានទទួលពាក្យរិះគន់ពីសំណាក់មហាជនក្នុងហ្វេសប៊ុករួចមក Emerson Damasceno បានប្តូរឈ្មោះគណនេយ្យហ្វេសប៊ុកទៅជា Emerson Candido ហើយក៏បានលុបរូបឆ្កែនោះចោល និងព្រមទាំងបានប្តូររូបរបស់ខ្លួន។

Emerson បានប្រកែកយកត្រូវថា ការសាក់ដូចនេះមិនមែនសាក់ដើម្បីល្អមើលទេ។ ពោលគឺសាកដើម្បីការពារវាកុំឲ្យកើតជម្ងឺមហារីក។

មិត្តស្រីរបស់គាត់ក៏បាននិយាយកាន់ជើងថា ឆ្កែនោះមិនបានសាក់យកមែនទែនទេ។ សង្សាររបស់នាងគ្រាន់តែគូរឲ្យវាតែប៉ុណ្ណោះ៕

https://www.youtube.com/watch?v=CDWMKEuHAw0

ប្រភព៖ YouTube Channel BBC NEWS AUDIO