ដេកហើយលួចចានបង្គន់ដាក់ក្នុងវ៉ាលីទៀត

Chinese tourists behaving badly: Chinese couple steal toilet seat from hotel in Japan

0
916
toilet-seat

តាមប្រភពព័ត៌មាន Shanghaiist ដែលបានចុះនៅថ្ងៃទី២០ខែតុលា ភ្ញៀវទេសចរជនជាតិចិនពីរនាក់បានសរសេរសំបុត្រសុំអភ័យទោសនូវទង្វើរបស់ខ្លួន ដែលបានលួចយកចានបង្គន់ពីសណ្ឋាគារមួយនៅប្រទេសជប៉ុន។ ពួកគេមិនបានលួចយកមកដាក់ក្នុងវ៉ាលីភ្លាមទេ តែពួកគេបានយកមកដាក់នៅក្រោមគ្រែជាមុនសិន ដោយសង្ឃឹមថានឹងមិនមាននរណាម្នាក់ដឹងឡើយ។

toilet-seat

toilet-seat

តែជាថ្ងៃស៊យរបស់ពួកគេ អ្នកគ្រប់គ្រងនៅសណ្ឋាគារបានដឹងរឿងនេះ ហើយក៏បានទាក់ទងទៅមគ្គុទេសក៍ទេសចរណ៍របស់អ្នកទាំងពីរ ឲ្យអ្នកទាំងពីរយកចានបង្គន់មកប្រគល់ជូនវិញតាមសម្រួល។ ដំបូងភ្ញៀវទេសចរទាំងពីរនាក់នោះ ប្រកែកដោយមុខស្មើថា មិនបានលួចទេ តែនៅពេលដែលគេឆែកវ៉ាលីក៏ឃើញចានបង្គន់នៅក្នុងនោះ។ ឃើញហើយ នៅចង់ប្រកែកទៀតម្តេចនឹងបាន!នៅតែរកលេសដោះសារ ទាល់តែបាន! ភ្ញៀវក្បាលខូចទាំងពីរនាក់បានពន្យល់ប្រាប់ថា ពួកគេបានឃើញចានបង្គន់នោះនៅក្រោមគ្រែស្រាប់ ដែលអាចជាទង្វើរបស់ភ្ញៀវមុនៗ។

toilet-seat toilet-seat

ដើម្បីលុបលាងកំហុស ទាំងពីរនាក់បានសរសេរសំបុត្រសូមអភ័យទោស សម្រាប់ការកើតមានឡើងកន្លងមក និងសន្យាថានឹងមិនមានជាលើកទីពីរទៀតទេ។ តែយើងគិតថា វាមិនមែនជាលើកចុងក្រោយទេ ព្រោះពួកគេនឹងមកចូលដេកក្នុងសណ្ឋាគារនេះម្តងទៀតនៅពេលត្រឡប់មកពីដើរលេងតំបន់ផ្សេងៗហើយ។ យើងនឹងរង់ចាំមើលថាតើនឹងមានចានបង្គន់ប៉ុន្មានទៀតបាត់ពីបន្ទប់៕