អ្នកឆុងតែសង្ហាពេក បានក្លាយជាតារាបង្ហាញម៉ូដហើយ

rshad Khan Chai Walla in a new look

0
839
Arshad Khan

ប៉ាគីស្ថាន៖ អ្នកឆុងតែសង្ហាម្នាក់នៅប្រទេសប៉ាគីស្ថាន បានទទួលភាពល្បីល្បាញបន្ទាប់ពីមានការបង្ហោះរូបគាត់ពេលកំពុងឆុងតែនៅហាងមួយដែលជាកន្លែងធ្វើការរបស់គាត់។ រូបថតនោះបានក្លាយទៅជាប្រធានបទនិយាយសរសើរ ពីរូបរាងរបស់បុរសសង្ហា Arshad Khan។

Arshad Khan

កម្លោះអាយុ ១៨ឆ្នាំរូបនេះ ត្រូវបានជាងថតរូបម្នាក់ឈ្មោះថា Javeria Ali ថតរូបគាត់ពេលកំពុងចាក់ឆុងតែ។ រូបនោះបានបង្ហោះទៅបណ្តាញសង្គម កាលពីថ្ងៃ១៥ខែនេះ។

គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃក្រោយពីបង្ហោះ ពាក្យថា ChaiWala (អ្នកឆុងតែ) បានក្លាយទៅជាពាក្យដែលមនុស្សគ្រប់គ្នានៅប៉ាគីស្ថាននិយាយមិនដាច់ពីមាត់។ ជាងថតរូបដែលបានថតកម្លោះម្នាក់នេះ បានបង្ហើបឲ្យដឹងថា កម្លោះ Khan គឹជាមនុស្សអៀនច្រើន។ ទោះបីជាអៀនអញ្ចឹងក៏ដោយ ក៏មិនអៀនដល់ថ្នាក់ខ្លាចល្បីនោះដែរ។

Arshad Khan

នៅថ្ងៃទី១៨អាទិត្យមុន Khan បានចុះកុងត្រាធ្វើជាតារាបង្ហាញម៉ូដជាមួយនឹងក្រុមហ៊ុនសម្លៀកបំពាក់អនឡាញយីហោ Fitin។ ក្រុមហ៊ុននោះបានបង្ហោះក្នុងហ្វេសប៊ុកថា អ្នកឆុងតែមួយរូបនេះបានក្លាយទៅជាតារាបង្ហាញម៉ូដហើយ។

នេះមិនមែនជាលើកទីមួយទេ ដែលបណ្តាញសង្គមអាចធ្វើឲ្យមនុស្សល្បីបានក្នុងរយៈពេលមួយយ៉ាងខ្លីនឹកស្មានមិនដល់៕

ប្រភព៖ YouTube Channel Fun Land